CamNews

ទូរស័ព្ទ 

Galaxy Note 6 នឹងបង្ហាញខ្លួន​ នៅថ្ងៃទី១៥ ខែសីហា នៅសហរដ្ឋអាមេរិច?

យោងតាម evleaks បានឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy Note 6 នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ​ នៅសហរដ្ឋអាមេរិច គឺដូចទៅនឹងកាលវិភាគកាលពីឆ្នាំ២០១៥ ហើយខុសពី​ព័ត៌មានចចាមអារ៉ាម ដែលថាបង្ហាញខ្លួន នៅខែកក្កដា កាលពីមុនៗ។ ប្រភពព័ត៌មាន បានបង្ហើបឲ្យ ដឹងបន្ថែមថា Note 6 នឹងបង្ហាញខ្លួនតែវាមួយគត់ នៅលើឆាកពិធី គឺមិនមានវត្តមានរបស់ Galaxy Edge+ ដូចឆ្នាំមុននោះទេ (ព្រោះវាបានជំនួសដោយ Galaxy S7 Edge រួចហើយ)។ 

(រូបតំណាង)

តាមរយះបណ្តាព័ត៌មានចចាមអារ៉ាមពីមុនៗមក បានឲ្យដឹងថា Note 6 នឹងមានការរចនាម៉ូតស្រដៀង​ទៅនឹង S7 ប៉ុន្តែមានរូបរាងធំជាង និងមានបំពាក់ដោយប៊ិច S-Pen។ ក្រៅពីនេះវាថែមទាំងត្រូវបានគេ បំពាក់នូវ interface ពិសេសតាមរចនាបថ BlackBerry Hub ដើម្បីអាចមើលឃើញព័ត៌មានទាំងអស់ នៅក្នុងទីតាំងតែមួយគត់។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ នឹងមានបំពាក់នូវសមត្ថភាពអាច​ការពារជម្រាបទឹក និងការហុយចូលនៃធូលី ហើយលទ្ធភាពច្រើនដែលទំហំ RAM នឹងអាចឡើងដល់​ 6GB៕

- អានអត្ថបទ៖ iPhone7 បន្តចចាមអារ៉ាម លេចចេញរូបរាង កាន់តែច្បាស់ជាងមុន មិនមានរន្ធ ដោតកាស

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Twitter, Tinhte


Tags: Samsung Galaxy Note 6 Smartphone Hightech