CamNews

ទូរស័ព្ទ 

Lumia 520 ទូរស័ព្ទ Window Phone 8 តំលៃថោករបស់ Nokia មានរយះពេលសន្ទនា និងលេងអ៊ីនធឺណេត ដ៏អស្ចារ្យ

គំរូស្មាតហ្វូនតំលៃថោករបស់ Nokia មានរយះពេល បើកលេងអ៊ីនធឺណេតយូរជាង iPhone 4S
ក្នុងពេលដែល រយះពេលនៃការសន្ទនាជាប់ៗគ្នា ជិតស្មើនឹង HTC One។

តាម GSM Arena, បើសិនជាប្រៀបជាមួយតំលៃ Lumia 520 គឺជាស្មាតហ្វូនមានរូបសណ្ឋានល្អ។
ស្មាតហ្វូនប្រើប្រាស់អេក្រង់ទំហំ 4 inch កំរិតពន្លឺ 800 x 480 pixel, CPU Dual Core Snapdragon
S4 Plus MSM8227 ល្បឿន 1 GHz ជាមួយ chip ក្រាហ្វិក Adreno 305, RAM 512 MB និងមេម៉ូរី
ក្នុង 8 GB។ ថ្មរបស់វាមានបរិមាណ 1.430 mAh។

នៅក្នុងការ Test ពីរយះពេលនៃការសន្ទនា Lumia 520 ទទួលបានលទ្ធផល 13 ម៉ោងនិង 33 នាទី។
ចំនួនរយះពេលនេះ ខ្ពស់ជាងច្រើនជាមួយចំនួនដែល Nokia ផ្តល់មកគឺតែ 9 ម៉ោងនិង 40 នាទី និង
តិចជាងបន្តិច បៀប្រៀបជាមួយ HTC One (13 ម៉ោងនិង 38 នាទី)។

ក្នុងនោះ រយះពេលនៃការបើកលេងអ៊ីនធឺណេតវិញ Lumia 520 ទទួលបានលទ្ធផល 7 ម៉ោងនិង 15
នាទី ច្រើនជាង iPhone 4S (6 ម៉ោងនិង 56 នាទី) និងតិចជាង Lumia 720  20 នាទី។ ជាក់ស្តែង បើ
សិនជាប្រៀបជាមួយ HTC One ជាមួយលទ្ធផល 9 ម៉ោងនិង 58 នាទី រយះពេលលេងអ៊ីនធឺណេត
របស់ Lumia 520 នៅតិចជាងឆ្ងាយ។

គួរបញ្ជាក់ផងដែរថា Smartphone Nokia Lumia 520 គឺជាស្មាតហ្វូនប្រើ Window Phone 8 ដែលមាន
រូបសណ្ឋាន (Hardware) ល្អ និងមានតំលៃថោកជាងគេ។ បច្ចុប្បន្ន នៅលើទីផ្សារប្រទេសកម្ពុជា នៅ
មិនទាន់ឃើញមានដាក់លក់ឡើយ ប៉ុន្តែខាងតំណាងរបស់ Nokia នៅកម្ពុជា បានឲ្យដឹងថា នឹងនាំ
ចូលមកចែកចាយនៅកម្ពុជា នៅក្រោយចួលឆ្នាំខ្មែរហើយនេះ។ សំរាប់ប្រទេសវៀតណាម បច្ចុប្បន្ន
Lumia 520 កំពុងដាក់លក់ក្នុងតំលៃ 3.840.000 ដុង (ប្រហែល 181 USD) ហើយកំពុងតែត្រូវបាន
លក់ដាច់ខ្លាំង រហូតដល់ពេលនេះ មិនមានទូរស័ព្ទលក់ឲ្យអតិថិជនថែមទៀតផង, នេះបើតាមហាង
លក់ទូរស័ព្ទដៃ Mainguyen ដែលជាហាងលក់ទូរស័ព្ទដ៏ធំមួយ នៅប្រទេសវៀតណាម៕

ដោយ៖ សិលា
ប្រភព៖ VE & Mainguyen


Tags: Lumia 520 talktime web browsing impression nokia smartphone hightech