CamNews

ទូរស័ព្ទ 

Galaxy Note 4 នឹងមានពីរម៉ូដែល ក្នុងនោះម៉ូដែលមួយ មានអេក្រង់កោង

ស្មាតហ្វូន Galaxy Note 4 របស់ Samsung នឹងមានដល់ទៅពីរម៉ូដែល ដែលមួយជាម៉ូដែលមានអេក្រង់ កោង ផលិតមានចំនួនកំណត់ និងម៉ូដែលមួយទៀតមានអេក្រង់រាបស្មើ សម្រាប់ទីផ្សារទូទាំងពិភព លោក។ 

បើយោងតាមប្រភពព័ត៌មានពី GSM Arena បានឲ្យដឹងថា ព័ត៌មានខាងលើត្រូវបានផ្តល់ឲ្យដឹងដោយ នាយកប្រតិបត្តិរបស់បណ្តាក្រុមហ៊ុនជួយផ្គត់ផ្គង់ដល់ Samsung មួយចំនួននៅប្រទេសកូរ៉េខាងត្បូង។ បណ្តាដៃគូសហការរបស់ Samsung ក៏បានឲ្យដឹងថា ម៉ូដែលទាំងពីរ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅ IFA 2014 ប្រារព្ធឡើងនៅទីក្រុងប៊ែរឡាំង ចាប់ពីថ្ងៃទី ៥ ដល់ ១០ ខែកញ្ញា ខាងមុខនេះ។

(Samsung Galaxy Round)

Samsung Galaxy Note 4 អាចនឹងបំពាក់នូវគំរូអេក្រង់កោង ដូចនឹងគំរូដែលបានបំពាក់ដល់ Galaxy Round (ក្នុងរូបភាពខាងលើ), ឬក៏អាចជាអេក្រង់ YOUM មានផ្ទៃមុខបីជ្រុង ដែលត្រូវបាន Samsung បានបង្ហាញកាលពីពេលមុននោះ។

ប្រភពព័ត៌មានចចាមអារាមមួយចំនួនកាលពីពេលមុនៗ បានឲ្យដឹងថា Galaxy Note ថ្មីនឹងបំពាក់នូវ Quad HD 1.440 x 2.560 pixel រួមជាមួយនឹង Sensor កាមេរ៉ា 16 MP ដែលមានបំពាក់នូវបច្ចេកវិទ្យា ការពាររំញ័រ ផលិតដោយក្រុមហ៊ុន Sony ។ Note ថ្មីនឹងប្រើប្រាស់ CPU ច្រើនប្រភេទ ទៅតាមម៉ូដែល នីមួយៗ សម្រាប់ទីផ្សារផ្សេងគ្នាៗ ដោយរួមមាន Snapdragon 805 ឬ Exynos 5433 ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GSM Arena, Vreview


Tags: Galaxy Note 4 Curved screen Samsung Smartphone Hightech