CamNews

ម៉ូដែល 

ចិន៖ ស្ដ្រីមានផ្ទៃពោះ បង្អួតសម្រស់លើឆាក បង្ហាញម៉ូដ

មិនត្រឹមតែមានការជឿជាក់ជាមួយនឹងការបោះជំហានវែងៗនៅលើឆាកបង្ហាញម៉ូដប៉ុណ្ណោះទេ
ក្រុមស្ដ្រីមានផ្ទៃពោះវ័យក្មេងនៅប្រទេសចិន ក៏មានភាពជឿជាក់ក្នុងការសំដែងជាពិសេសផងដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្រុង Taiyuan (ខេត្រ Shandong ប្រទេសចិន) មានកម្មវិធីបង្ហាញ
ម៉ូដដ៏អស្ចារ្យមួយរបស់ក្រុមស្ដ្រីវ័យក្មេង ដែលកំពុងមានផ្ទៃពោះ។ ស្ដ្រីមានផ្ទៃពោះ ដែលមានវ័យ
ក្រោម ៣០ ចំនួន ៣៥នាក់
បានសំដែងបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់អ្នកមានផ្ទៃពោះ និងឈុត
កីឡាបង្អួតក្បាលពោះ។ ជាងនេះទៅទៀត ក៏មានស្ដ្រីមានផ្ទៃពោះចំនួន ១០នាក់ បានចូលរួមក្នុងការ
សំដែងអំពីសមត្ថភាពរបស់ខ្លួន ដូចជា ការច្រៀង សូត្រកំណាព្យ និងរាំបង្អួតពោះធំជាដើម។

យោងតាមប្រភពព័ត៌មានដែលបានដកស្រង់សំដីរបស់គណកម្មការ ឱ្យដឹងថា ពិធីនេះ ត្រូវបានរៀប
ចំឡើងក្នុងបំណងដើម្បីលើកដំកើងសម្រស់របស់ស្ដ្រីដែលកំពុងស្ថិតក្នុងដំណាក់កាលពរផ្ទៃ។​ ពិធី
បង្ហាញម៉ូដខាងលើនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី ១៨វិច្ឆិកា ដោយមានស្ដ្រីម្នាក់ទទួលបានពានរង្វាន់
លេខមួយ និង ៥នាក់ផ្សេងទៀត ទទួលបានរង្វាន់លើទឹកចិត្ត៕

 

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: chinese performance pregnant​ dress