CamNews

ទូរស័ព្ទ 

បែកធ្លាយតម្លៃ iPhone 7 អង្គចងចាំ 256GB

បើទោះជាមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារ ប៉ុន្តែ តម្លៃរបស់ iPhone 7 បានលេចចេញនៅលើ
បណ្ដាញសង្គមចិនរួចទៅហើយ។

ទោះបីស្មាតហ្វូន iPhone 7 របស់ Apple ត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថា នឹងមិនមានការ
ផ្លាស់ប្ដូរច្រើន ប៉ុន្តែ ថ្មីៗនេះ តម្លៃរបស់ទូរស័ព្ទនេះ​ បានបង្ហាញខ្លួននៅពាស់ពេញបណ្ដាញ
សង្គមចិន ធ្វើឱ្យអ្នកគាំទ្រ iPhone មានការងឿងឆ្ងល់ជាខ្លាំង។

យោងតាមព័ត៌មានបែកធ្លាយ iPhone 7 ឆ្នាំនេះនឹងមានកំណែចំនួនបីសម្រាប់ជ្រើសរើស គឺ
iPhone 7, iPhone 7 Plus និង iPhone 7 Pro ។ ក្នុងនោះ តម្លៃរបស់ iPhone 7 Pro ខ្ពស់ជាងគេ។

ចំនុចគួរចាប់អារម្មណ៍ជាងគេ គឺថា ចាប់ពីជំនាន់ iPhone 7 គេជឿថា Apple នឹងបំបាត់ចោល
កំណែអង្គចងចាំ 16GB ហើយជំនួសមកវិញ ក្រុមហ៊ុននេះនឹងបន្ថែមកំណែ 256GB នេះបើតាម
ប្រភពព័ត៌មានពីចិន។

ជាក់ស្ដែង iPhone 7 នឹងមានកំណែអង្គចងចាំ 32 / 64 /128 GB។ ចំណែក iPhone 7 Plus និង
iPhone 7 Pro នឹងមិនមានកំណែ 64GB ប៉ុន្តែវានឹងមានកំណែ 256GB។

ទាក់ទឹននេះតម្លៃលក់របស់ iPhone 7 / 7 Plus / 7 Pro ប្រភពព័ត៌មានពីចិន ឱ្យដឹងថា ៖

-iPhone 7 ៖ កំណែ 32GB តម្លៃ ៥.២៨៨ យ័ន (ប្រហែល ៨០៣ដុល្លារអាមេរិក)។ កំណែ 64GB
តម្លៃ ៦.០៨៨យ័ន (ប្រហែល ៩២៥ដុល្លារ)។ កំណែ 256GB តម្លៃ ៧០៨៨យ័ន (ប្រហែល
១០៧៦ដុល្លារអាមេរិក)។

-​iPhone 7 Plus ៖ កំណែ 32GB តម្លៃ ៦០៨៨យ័ន (ប្រហែល ​៩២៥ដុល្លារ)។ កំណែ 128GB តម្លៃ
៦៨៨៨យ័ន (ប្រហែល ១០៤៦ដុល្លារ)។ កំណែ 256GB តម្លៃ ៧៨៨៨យ័ន (ប្រហែល ១១៩៨
ដុល្លារ)។

-iPhone 7 Pro ៖ កំណែ 32GB តម្លៃ ៧០៨៨យ័ន (ប្រហែល ១០៧៦ដុល្លារ)។ កំណែ 128GB
តម្លៃ ៧៨៨៨យ័ន (ប្រហែល ១១៩៨ដុល្លារ)។ កំណែ 256GB តម្លៃ ៨៨៨៨យ័ន (ប្រហែល
១៣៥០ដុល្លារអាមេរិក)។

បើគេប្រៀបធៀបតម្លៃរបស់ iPhone 6s និង iPhone 6s Plus ជាមួយនឹង​តម្លៃរបស់ iPhone 7
និង iPhone 7 Plus នោះ វាហាក់មិនមានការប្រែប្រួលប៉ុន្មាននោះទេ។ ប៉ុន្តែ iPhone 7 Pro មាន
តម្លៃខ្ពស់ជាងគេបំផុត ពោលគឺប្រមាណជា ១៣៥០ដុល្លារអាមេរិក។

ប៉ុន្តែ គួរឱ្យស្ដាយ ក្រៅតែពីតម្លៃ ប្រភពព័ត៌មាន មិនបានបង្ហើបអំពីគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូន
iPhone 7 Pro នោះឡើយ ហើយវានៅតែជាសំនួរមួយដែលសួរថា ហេតុអ្វីបានជា iPhone 7
Pro មានតម្លៃថ្លៃបែបនេះ?

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 តម្លៃ