CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសគុយបា រិះគន់ការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សរបស់លោក Trump

រដ្ឋាភិបាលគុយបា កាលពីថ្ងៃសៅរ៍ បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ប្តូរវិធានការណ៍របស់រដ្ឋបាលលោក អូបាម៉ា ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិក ដោយកាលពីថ្ងៃសុក្រ លោក Trump បានប្រកាសថា ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបានដាក់កម្រិតរហូតដល់ប្រទេសគុយបា ដោះស្រាយការរំលោភសិទ្ធិមនុស្សរបស់ខ្លួនចប់សិន។

យោង តាមលោក Trump រដ្ឋាភិបាលគុយបា មានពិរុទ្ធភាពពីបទរំលោភបំពានជាច្រើនដូចជា ការដាក់គុកជនស៊ីវិល ការចាប់ពង្រត់ឧក្រិដ្ឋជន និងការគាំទ្រការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្ម និងការកេងប្រវ័ញ្ច។ រដ្ឋាភិបាលគុយបា បានឆ្លើយតបដោយរិះគន់ ចំពោះជំហររបស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សថា ជាស្តង់ដារពីរ។

សហរដ្ឋអាមរិក បានលើកឡើងពី«ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការគោរព និងការធានានូវសិទ្ធិមនុស្ស នៅក្នុងប្រទេសនោះ ដែលមានករណីឃាតកម្មដ៏ព្រៃផ្សៃ និងការរំលោភបំពានពីមន្រ្ដីប៉ូលីស ជាពិសេសប្រឆាំងនឹងជនជាតិអាមេរិក-អាហ្រ្វិកតែម្ដង។ សិទ្ធិរស់រានមានជីវិតត្រូវបានរំលោភបំពាន ដែលជាលទ្ធផលនៃការស្លាប់ ដោយសារគ្រាប់កាំភ្លើង"។

ចំណែកឯប្រទេសគុយបាវិញ បានហៅការសម្រេចចិត្តរបស់លោក Trump ថា ជា "ជំហានថយក្រោយ" មួយដ៏សំខាន់ ដែលប្រើវិធីសាស្ត្របង្ការចាស់ៗ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មរវាងប្រជាជាតិទាំងពីរ។

ការសម្រេចចិត្តនេះ បានផ្អាកដំណើការនៃការទំនាក់ទំនងជាប្រក្រតីរវាងសហរដ្ឋអាមេរិក និងគុយបា រយៈពេលពីរឆ្នាំ។ ចំពោះប្រទេសមួយ ដែលត្រូវបានចោទប្រកាន់ ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនោះ ប្រទេសគុយបា បានចាត់វិធានការដ៏សំខាន់ ដើម្បីធ្វើឱ្យពិភពលោកមើលឃើញពីបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន នៅខែមេសា។

កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើងរវាងអង្គការសហប្រជាជាតិ និងប្រទេសគុយបាដើម្បីអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសដីកោះនេះជាលើកដំបូង ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ។ បទបញ្ជាស្ថាប័ននីតិប្រតិបត្ដិរបស់ លោក Trump មានឥទ្ធិពលតែទៅលើទំនាក់ទំនងមួយចំនួន ដែលត្រូវបានបង្កើតឡើង ដោយលោក អូបាម៉ាប៉ុណ្ណោះ។ ផ្នែកមួយ ដែលមិនទទួលរងឥទ្ធិពល ដោយបទបញ្ជានេះ គឺគោលនយោបាយអន្តោប្រវេសន៍ ដែលបានបញ្ចប់នូវគោលនយោបាយអន្តោប្រវេសន៍យូរអង្វែង  នៅក្នុងខែមករា៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news