CamNews

ទូរស័ព្ទ 

iPhone នឹងមានបច្ចេកវិទ្យា សាកថ្មអត់ខ្សែ នៅឆ្នាំ ២០១៧?

ប្រភពព័ត៌មានពី Bloomberg បានឲ្យដឹងថា Apple កំពុងតែធ្វើការសហការជាមួយរោងចក្រផលិតមួយ ចំនួននៅសហរដ្ឋអាមេរិច និងអឺរ៉ុប ដើម្បីធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាសាកថ្មអត់ខ្សែដ៏ល្អមួយ។ នៅក្នុង បណ្តាឧបករណ៍ទាំងអស់របស់ Apple គឺមានតែ Apple Watch មួយប៉ុណ្ណោះ ដែលសាកថ្មមិនបាច់ដោត ខ្សែ មានរយះចម្ងាយប្រមាណពីរបីមីល្លីម៉ែត្រ បើគិតពីដុំសាក ប៉ុន្តែប្រហែលជា Apple ចង់ធ្វើអ្វីមួយនោះ ដែលមានរយះចម្ងាយឆ្ងាយជាងនេះ ជាមួយនឹង iPhone។

(រូបភាព៖ ytimg)

នៅក្នុងព្រឹត្តិការណ៍ CES 2016 មានក្រុមហ៊ុនមួយមានឈ្មោះថា Energous បានប្រកាសថាខ្លួនបានចុះ កិច្ចសន្យាជាមួយ "ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចប្រើប្រាស់ដ៏ធំមួយនៅលើពិភពលោក ដែលស្ថិត នៅក្នុង Top 5"។ Energous អាចកំពុងធ្វើការរំលឹកដល់ Apple ព្រោះថាបច្ចេកវិទ្យារបស់ពួកខ្លួន អាច អនុញ្ញាតឲ្យសាកថ្មបាន រយះចម្ងាយដល់ទៅ ៥ម៉ែត្រឯណោះ ដែលពិតជាសក្តិសមទៅនឹងគោលបំណង របស់ Apple។ ជាក់ស្តែង ដៃគូសហការរបស់ Energous ក៏អាចជាក្រុមហ៊ុន Samsung, Google ឬ Microsoft ផងដែរ។

ការរំពឹងទុក បើសិនជាកិច្ចសហការរបស់ Apple ទទួលបានជោគជ័យ នោះនៅក្នុងឆ្នាំ ២០១៧ យើងទាំង អស់គ្នានឹងបានឃើញ iPhone ជំនាន់ថ្មី មានបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មអត់ខ្សែ ដ៏ទំនើមមួយ៕

- អានអត្ថបទ៖ នេះគឺជារូបភាពពិតប្រាកដរបស់ Galaxy S7 និង Galaxy S7 Edge?
- អានអត្ថបទ៖ Samsung Galaxy S7 លេចចេញពិន្ទុ benchmark ដ៏ខ្លាំងនៅលើ GeekBench 3

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Bloomberg, Tinhte


Tags: iPhone Wireless charge Apple Smartphone Hightech