CamNews

ព័ត៌មានជាតិ 

កាន់​តែ​ធ្ងន់​ហើយ​ម្តងនេះ ! ABC បន្ត​ចរិត​គឃ្លើន​កាន់​តែ​​ខ្លាំង​ឡើ​ង ! តើ​ក្រសួង​ព័ត៌​មា​ន​​គិត....

(ភ្នំពេញ)៖ វីឌីអូបង្ហាញឲ្យឃើញសកម្មភាពរញ៉េរញ៉ៃ ពីសំណាក់បុគ្គលិកស្រីៗនាំគ្នាតាមសម្រាតខោអាវបុរសម្នាក់ នៅក្នុងកម្មវិធី ABC 3 Spring ដែលបានធ្វើការផ្សាយ តាមរយៈ Page របស់ស្ថានីយ៍វិទ្យុ ABC បាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួល តាមបណ្តាញផ្សព្វផ្សាយនានា ជាមួយពាក្យនិន្ទារិះគន់យ៉ាងច្រើន កំពុងតែបាញ់ចាក់ស្រោចយ៉ាងខ្លាំង ទៅលើថ្នាក់ដឹកនាំព្រមជាមួយបុគ្គលិកនៅក្នុងកម្មវិធីមួយនេះ។

តាមរយៈឃ្លីវីដេអូមានរយៈពេលប្រមាណ ៤នាទី បង្ហាញឲ្យឃើញពីសកម្មភាពអនាធិបតេយ្យ របស់បុគ្គលិកស្ថានីយ៍វិទ្យុ ABC នៅក្នុងកម្មវិធី ABC 3 Spring នេះ ដំបូងឡើយគេសង្កេតឃើញមានបុគ្គលិកស្រី ៣នាក់-ប្រុស២ពីរនាក់ បូករួមនឹងអាចារ្យ អេ ដែលត្រូវបានគេស្គាល់គ្រប់គ្នាជាម្ចាស់វិទ្យុ ABC បានអង្គុយជជែកគ្នាធម្មតា តែក្រោយមកក៏ស្រាប់តែលេចមុខនារីពីរនាក់ ព្រមជាមួយបុរសម្នាក់ផ្សេងទៀត ឡើងមកមុខវេទកា ហើយក៏ចាប់ផ្តើបធ្វើសកម្មភាពដោះអាវ និងនាំគ្នាចាប់សម្រាតខោ បុរសម្នាក់នេះ ផ្អើលពេញកម្មវិធីតែម្តង។

ដោយឃើញសកម្មភាពបែបនេះភ្លាមៗនោះ ក៏មានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត ធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះលែងគ្មានសិលធម៌បែបនេះ។ មិនប៉ុន្តែក៏មានមតិខ្លះទៀតបានស្នើរឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន គួរមានវិធានការលើករណីនេះផងដែរ ព្រោះថានេះពុំមែនទើបជាលើកទី១នោះទេ ពោលគឺជារឿងដដែលៗក្នុងន័យផ្គើនសាធារណជន។

ដោយឡែកស្របពេលដែលពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំងទៅលើសកម្មភាពខ្វះវិជ្ជាជីវៈ និងក្រមសិលធម៌ពីសំណាក់បុគ្គលិក ព្រមជាមួយថ្នាក់ដឹកនាំរបស់ស្ថានីយ៍វិទ្យុ ABC ដែលត្រូវបានចែករំលែកយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ ក៏មានតារាសម្តែងប្រុស និងតារាហ្វេសប៊ុក Pey Pey Dy បានបញ្ជេញប្រតិកម្មរិះគន់ ចំពោះទង្វើរមួយនេះមួយឆ្ងាញ់មាត់ផងដែរ។

យ៉ាងណាមិញគេហទំព័រ Khmertalking សុំមិនធ្វើការអត្ថាធិប្បាយអ្វីឲ្យច្រើនលើសពីនេះទេ ដូច្នេះមានតែបង្វែរអារម្មណ៍ប្រិយមិត្តមកតាមដាន ទស្សនា នូវសកម្មភាពរបស់បុគ្គលិកស្ថានីយ៍វិទ្យុ ABC នៅក្នុងកម្មវិធី ABC 3 Spring រួមជាមួយឃ្លីវីដេអូរិះគន់ របស់តារាប្រុស Pey Pey Dy ខាងក្រោយនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: social news