CamNews

ព័ត៌មានបច្ចេកវិទ្យា 

Obama កំប្លែងថា កងទ័ពអាមេរិក អភិវឌ្ឍ Iron man ៖ រឿងកំប្លែង តែមិនកំប្លែង!

ប្រធានាធិបតីអាមេរិក លោក Obama ទើបមានជំនួបមួយ ជាមួយក្រុមវិស្វករ និងបុគ្គលិករបស់
មន្ទីរបញ្ចកោណ។ ក្នុងសុន្ទរកថារបស់ខ្លួន លោក Obama បានរំឭកដល់ប្រការមួយដ៏គួរឱ្យចាប់
អារម្មណ៍ ៖ “ខ្ញុំមកទីនេះ ដើម្បីប្រកាសប្រាប់អ្នករាល់គ្នាថា យើងកំពុងបង្កើត “Iron man"[...] វា
មិនដូច្នេះ ពិតៗនោះទេ គឺវាប្រហែលគ្រាន់តែជាកំណែតែប៉ុណ្ណោះ”។

 


ភ្លាមនោះ សម្លេងសើច បានបន្លឺឡើងពេញបន្ទប់ប្រជុំ។ ស្ដាប់សម្ដីរបស់ប្រធានាធិបតីរូបនេះ ដែល
ថ្លែងបណ្ដើរ សើចបណ្ដើរ គេប្រហែលជាគិតថា នេះគ្រាន់តែជារឿងកំប្លែងមិនមានន័យ ហើយ
មិនអាចធ្វើបាន។ ប៉ុន្ដែ កងទ័ពអាមេរិកពិតជាកំពុងអភិវឌ្ឍនូវកំណែ Iron man ហើយគំរូដំបូងនឹង
បង្ហាញខ្លួន នៅក្នុងខែមិថុនាខាងមុខ។ មន្ទីរបញ្ចកោណ ក៏ដូចជាក្រសួងការពារជាតិអាមេរិក ក៏ ធ្លាប់បានទទួលស្គាល់ព័ត៌មានទាក់ទិននឹងការអភិវឌ្ឍ Iron man នេះផងដែរ។

នៅក្នុងពេលថ្មីៗនេះ ឧត្តមនាវី William McRaven ប្រធានគ្រប់គ្រងគម្រោងយោធាពិសេស បាន
ទទួលស្គាល់ថា គំរូ Iron man នឹងត្រូវបានសាកល្បង ក្នុងខែមិថុនាឆ្នាំនេះ។ បច្ចុប្បន្ន ក្រសួងការ
ពារជាតិអាមេរិក កំពុងធ្វើការជាមួយក្រុមហ៊ុនចំនួន ៥៦ ទីភ្នាក់ងារជាតិចំនួន ១៦ សកលវិទ្យា
ល័យចំនួន ១៣ និងមន្ទីរស្រាវជ្រាវរបស់ជាតិ ចំនួន ១០ ដើម្បីសម្រេចបានគម្រោងខាងលើនេះ។

Iron man 1.0 ប្រហែលជាមិនអាចហោះបាន ប៉ុន្ដែ វាប្រាកដជាអាចការពារគ្រាប់ធំៗបានយ៉ាង
មានប្រសិទ្ធិភាព ហើយគេក៏មិនបោះបង់ក្ដីសង្ឃឹមមួយ ដែលថា Iron man កំណែ 3.០ នឹងអាច
ហោះបាន៕

 

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/ sploid.gizmodo


Tags: Obama US Army i Iron Man William McRaven Iron man Obama