CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ Ka-32 ឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់ សម្លាប់អ្នកបើកបរ ម្នាក់ ៤ នាក់ទៀតរបួស

ព័ត៌មានអន្តរជាតិ ៖ ប្រភពសារព័ត៌មាន ពីគេហទំព័រចិន អោយដឹងថា ក្រសួងស្ដីពីស្ថាន ការណ៍គ្រា អាសន្នរបស់រុស្ស៊ី បាននិយាយថា អ្នកបើក ឧទ្ធម្ភាចក្រ ម្នាក់​​ បានស្លាប់ និង ៤នាក់ដែលរួម ដំណើរ​ជា​មួយ​ផ្សេងទៀត បានរងរបួស នៅពេលដែលឧទ្ធម្ភាគចក្រ  មួយគ្រឿងនេះ សម្រេចធ្វើការចុះចត ទាំង លំបាក នៅក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញ    ផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះដោយយោង តាម ប្រភពខាងលើ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ Ka-32 ត្រូវបានគេធ្វើការសាកល្បង ហោះហើរ តែ វា ពិបាកក្នុងការ ចុះចត ហើយអ្នកបើកក៏បានបង្ខំចុះចត បណ្ដាលឲ្យផ្ទុះឆេះ ភ្លាមៗ នៅវេលាម៉ោង ៦ និង៣៥នាទីល្ងាច។


នៅលើឧទ្ធម្ភាចក្រ      មានផ្ទុកមនុស្សចំនួន ៥នាក់ ខណៈពេលដែលជួបហេតុការណ៍នេះ បង្កឲ្យ អ្នក បើក បាន ស្លាប់នៅពេលជួបគ្រោះថ្នាក់ ខណៈ   ដែលអ្នករួម ដំណើរជាមួយ ៤នាក់ផ្សេងទៀត ទទួល រង របួសធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅកាន់ស្ថាប័នវេជ្ជសាស្ត្រ ដើម្បីសម្រាកព្យាបាល។

គួរបញ្ជាក់ថា ភ្នាក់ងារពន្លត់អគ្គិភ័យ ក្រុមជួយសង្គ្រោះ ភ្នាក់ងារវេជ្ជសាស្រ្ត ក៏ដូចជាមន្ត្រី និងក្រុមអ្នក​ជំនាញ មកពីនាយកដ្ឋានខុសៗគ្នា បាន​​  ប្រញាប់   ប្រញ៉ាល់ ទៅកន្លែងកើតហេតុ សម្រាប់កិច្ចខិតខំ ប្រឹងប្រែងជួយ សង្គ្រោះ នៅក្នុងនោះដែរក្រុមស៊ើបអង្កេត   ក៏ត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុ ដើម្បីដាក់ការតាម ដានពាក់ព័ន្ធនឹងករណីនេះដែរ៕

ប្រភព & ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល ស៊ិនហួរ


Tags: Unt news Viral news Apple iPhone 6 Tim Cook Russia