CamNews

ទូរស័ព្ទ 

លេចចេញរូបភាពស្មាតហ្វូន Xperia ប្លែក ពណ៌មាសក្រហម យ៉ាងស្រស់ស្អាត អាចជា C6 Ultra?

រូបភាពឧបករណ៍ប្លែកនេះ មានរូបរាងដូចទៅនឹង Xperia C5 Ultra ជាមួយនឹងអេក្រង់មាន frame យ៉ាងស្តើង ដែលលទ្ធភាព វាអាចនឹងជាម៉ូដែលបន្ទាប់របស់ C5 Ultra ឬក៏ជា C5 Ultra ប៉ុន្តែមាន ជម្រើសពណ៌ថ្មីបន្ថែមទៀត។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពណ៌មាសក្រហម (Rose Gold) របៀបនេះ មិនដែលធ្លាប់មានបង្ហាញ ខ្លួននៅលើ ស្មាតហ្វូន Xperia ណាមួយឡើយ តាំងពីដើមរៀងមក ដែលសូម្បីតែ Z5 Premium ក៏មាន ត្រឹមតែពណ៌មាស Champagne ប៉ុណ្ណោះ។ មិនមានព័ត៌មានអ្វីច្រើនផ្សេងទៀត ត្រូវគេបង្ហើបឲ្យដឹង ឡើយ ស្តីពីផលិតផលនេះ។

លទ្ធភាពច្រើនដែលឧបករណ៍នេះ នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ MWC 2016 ដែលនឹងប្រារព្ធធ្វើឡើង នៅចុងខែកុម្ភះ ឆ្នាំ២០១៦ នេះ៕

អានអត្ថបទ៖ Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Xperiablog, TT


Tags: Sony Xperia model Smartphone Hightech