CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព អណ្ដែតទឹកនៅ​កណ្ដាលសមុទ្រ បង្កភាពភ្ញាក់ផ្អើល​ដល់ប្រជា​ពលរដ្ឋ និងសមត្ថ​កិច្ច​នៅខេត្ត

(ព្រះសីហនុ)៖ សពបុរសម្នាក់អណ្ដែតនៅកណ្ដាលសមុទ្រ ត្រូវបានប្រជានេសាទសមុទ្រ ប្រទះឃើញក្រោមមកបានអូសមកច្រាំង ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងប្រជានេសាទសមុទ្រ បានត្រឡប់មកពីនេសាទវិញ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រហែល៣៥ឆ្នាំ ភាពសភាពហើម ស្អុយទៅហើយ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ ដើម្បីរកមូលហេតុពិតនៃស្លាប់ និងស្រាវជ្រាវបន្ដ រកក្រុមគ្រួសារសព៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Sihanouk