CamNews

ភាពយន្ត 

ខ្សែភាពយន្តដ៏រន្ធត់ប្រចាំដើមឆ្នាំ២០១៨ រឿង “Insidious: The Last Key: សុបិន្តហូតព្រលឹង

កំសាន្ត ៖ "Insidious: The Last Key: សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ" គឺជាវគ្គដែលនិយាយអំពីដើមកំណើតនៃ ថាមពលដែលអាចទំនាក់ទំនងជាមួយព្រលឹង និងជីវិតរបស់ដុកទ័រ Elise Rainer ឥឡួវនេះកំពុងចាក់បញ្ចាំងនៅ គ្រប់រោងភាពយន្តហើយ ។

ចូលរួមទស្សនារឿងដែលរន្ធត់បំផុតប្រចាំដើមឆ្នាំ២០១៨គឺរឿង" Insidious: The Last Key: សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ"ដែលនិយាយពីខ្សែជីវិតដុកទ័រ Elise Rainier តាំងពីក្មេងមក ។

កាលពីក្មេងលោកស្រីរស់នៅជាមួយប្អូនប្រុសនិងប៉ាម៉ាក់របស់លោកស្រីដែលមានផ្ទះ នៅជិតគុកឃុំឃាំងអ្នកទោស ។ ថ្ងៃមួយលោកស្រីបានបញ្ចាក់ថាលោកស្រីបានឃើញខ្មោចអ្នកទោសដែល ត្រូវបានសំលាប់ដោយ ការដាក់ទោសដោយកៅអីអគ្គីសនី ដែលធ្វើអោយឪពុកលោកស្រីខឹងយ៉ាងខ្លាំង ។

នៅយប់មួយលោកស្រីបានប្រាប់ថាឃើញខ្មោច នៅក្នុងបន្ទប់របស់លោកស្រីដែលបានធ្វើអោយប្អូនប្រុស លោកស្រីខ្លាចជាខ្លាំងបន្ទាប់មក ឪពុកលោកស្រីបានធ្វើការដាក់ ទោសលោកស្រីដោយ វាយនឹងរំពាត់ហើយ ឃុំខ្លួនលោកស្រីនៅបន្ទប់ក្រោមដី ។

ពេលនោះក៏មានសំលេងហៅឈ្មោះលោកស្រីអោយបើក ទ្វារដែលជាការចាប់ផ្តើមនៃការទំនាក់ទំនង ជាមួយបិសាចមុខកូនសោ ( Key Face Demon) បិសាចនោះបានចូលខ្លួនលោកស្រី ហើយក៏បានសម្លាប់ម្តាយលោកស្រីផងដែរ ។​

ពេលនោះហើយដែលឪពុកលោក ស្រីបានដេញលោកស្រីចេញពីផ្ទះ ។ បន្ទាប់ពីការចាកចេញពីផ្ទះអស់រយះ ពេល១០ឆ្នាំអ្នកស្រីក៏បានធ្វើការជាអ្នកទំនាក់ទំនងជាមួយព្រលឹងខ្មោច និងបណ្តេញខ្មោចផងដែរ ។ ថ្ងៃមួយអ្នកស្រីបានទទួល ភារៈកិច្ចមួយដែលតម្រូវ អោយអ្នកស្រីត្រលប់ទៅផ្ទះចាស់អ្នកស្រីដែលសម្បូរដោយ ព្រលឹងខ្មោចដ៏កាចសាហាវនោះសារជាថ្មី ។

ចង់ដឹងថាមានរឿងអ្វីកើតឡើងចំពោះលោកស្រីបន្តទៀតកុំភ្លេចចូលរួមទស្សនារឿង" Insidious: The Last Key: សុបិន្តហូតព្រលឹង: កូនសោចុងក្រោយ"​ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាម ប្រព័ន្ធ បណ្តាញ សង្គម

ដូចជា : www.facebook.com/JaiKon.Cambodia,  www.youtube.com/JaiKonCambodia  

ឬក៏ Instagram  ដែលមាន ID : @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westic Media Limited 


Tags: Movie Article The Last Key