CamNews

បច្ចេកវិទ្យា 

Samsung Electronics បង្ហាញអំពី ទស្សនៈវិស័យ លើបច្ចេកវិទ្យា កម្មវិធី និងសេវាកម្សាន្ត ដើម្បីធ្វើឲ្យ

ថ្ងៃ 5 មករា 2015 - ក្រោមប្រធានបទ “ការបង្កើតលទ្ធភាព ដើម្បីមើលឃើញពីអនាគត” Samsung Electronics បានលាតត្រដាងក្នុងសន្និសីទ កាសែតតំាងពិព័រណ៍ ផលិតផលអេឡិចត្រូនិកអន្តរជាតិ CES 2015 នូវទស្សនៈវិស័យរបស់ខ្លួនលើបច្ចេកវិទ្យា ដើម្បីជីវិតកាន់តែឆ្លាតវៃ។ ក្នុងនោះ Samsung បានធ្វើការបង្ហាញឧបករណ៍ អេឡិចត្រូនិកជំនាន់ថ្មី និងសេវាដែលនាំមុខគេ ដែលនោះ គឺទូរទស្សន៍ខ្នាតយក្ស SUHD អេក្រង់ 88 អ៊ីញ និងការបន្ថែមមាតិកាលើវ៉ែនតា Samsung Milk VR។  នៅឆ្នាំ 2015 នេះ Samsung ទទួលបានពានរង្វាន់ចំនួន 36 ផ្នែកគំនិតច្នៃប្រឌិតលើ ឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ ដែលពោពេញទៅ ដោយភាពឆ្លាតវៃ។

យោងតាមសម្តីរបស់លោក Tim Baxter ប្រធាន និងនាយកប្រតិបត្តនៃ Samsung Electronic ប្រចាំសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “គោលបំណងធំ ដែលយើងយកចិត្តទុកដាក់ក្នុងឆ្នាំ 2015 នេះ គឺការផ្តល់បទពិសោធន៍ ដ៏អស្ចារ្យសម្រាប់អតិថិជន”។ លោកក៏បានបន្ថែមទៀតដែរថា “អ្វីដែលអស្ចារ្យជាងនេះ ទៅទៀតនោះ គឺ Samsung នឹងផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង លើការរស់នៅដ៏ឆ្លាតវៃ តាមរយៈបច្ចេកវិទ្យា កម្មវិធីកម្សាន្ត និងសេវាផ្សេងៗ។ ហើយអ្វីដែលយើងធ្វើ ការបង្កើតឡើងនោះ គឺផ្តោតទៅលើបទពិសោធន៍ នៃអ្នកប្រើប្រាស់ផលិតផល Samsung។

ទូរទស្សន៍ SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត

Samsung បានដាក់បង្ហាញទូរទស្សន៍ខ្នាតធំទំហំ 88 អ៊ីញ JS9500  ដែលបំពាក់ដោយបច្ចេកវិជ្ជាផ្ទាល់របស់ Samsung គឺ Eco-friendly nano-crystal ដែលកែពន្លឺ និងពណ៌រូបភាពឲ្យដូចពណ៌ធម្មជាតិពិតៗ ដែលច្បាស់ជាងទូរទស្សន៍ធម្មតា រហូតដល់ទៅ 64 ដងឯណោះ ។ ជាមួយបច្ចេកវិជ្ជាដ៏ភ្ញាក់ផ្អើល SUHD Re-mastering Engine មានលទ្ធភាពកែសម្រួលពន្លឺ និងធ្វើឲ្យ រូបភាពដិតល្អដោយស្វ័យប្រវត្តិ ដើម្បីរូបភាពកាន់តែម៉ត់ ច្បាស់ឥតខ្ចោះក្នុងកម្រិត UHD ក៏ដូចជាគ្មានការរំខានរឿង បញ្ហាផ្លាតពន្លឺផងដែរ។ .

“ពណ៌រូបភាពពិតជាអាចបញ្ជាក់ពីអត្ថន័យនៃ សាច់រឿងរបស់ខ្សែភាពយន្ត” រីឯលោក  Nakamura  ដែលបានផលិតខ្សែភាពយន្ត X-Men, Days of Future Past, Quantum of Solace and Exodus បាននិយាយផងដែរថា “ពណ៌ពិតជាអាចផ្លាស់ប្តូរ និងនាំអារម្មណ៍អ្នកទស្សនាឲ្យចូលទៅ ក្នុងខ្សែភាពយន្តដែលកំពុងទស្សនានោះ” លោកក៏បានបន្ថែមទៀតដែរថា “ថ្មីៗនេះ ខ្ញុំបានធ្វើការលើខ្សែភាពយន្ត Exodus សម្រាប់ដាក់បញ្ចូលទៅក្នុងទូរទស្សន៍ SUHD ដែលនេះពិតជាបទពិសោធន៍ដ៏អស្ចារ្យ។ វាពិតធ្វើឲ្យខ្សែភាពយន្តនេះមានជីវិតរស់រវើក ដែលមិននឹកស្មានថា មានបច្ចេកវិជ្ជាដែលអាចធ្វើបែបនេះទេ។”

ក្នុងសន្និសីទកាសែតនោះ លោក Stephen Nakamura អ្នកជំនាញខាងពណ៌រូបភាពដ៏ល្បីរបស់ហូលីវូដ បានឲ្យដឹងថា ឧបករណ៍ប្រើប្រាស់ឌីជីថល ក្នុងផ្ទះដើម្បីកែខៃជីវិតកាន់តែប្រសើរ ការរចនានៅប្រព័ន្ធ Digital ថ្មីនេះបានធ្វើអាជីវកម្មក្រុមហ៊ុន ទទូលបានភាពជោគជ័យកាន់តែខ្លំាងឡើងនៅឆ្នាំបន្ទាប់ពីការ លក់នៅឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមានការកើនឡើងមិនគួរឲ្យជឿ។ បច្ចុប្បន្ននេះ Samsung បានធ្វើការបង្ហាញគម្រោងទី 2  របស់ខ្លូននូវឈុតសម្ភារៈផ្ទះបាយ Chef Collection ដោយភ្ជាប់ មកជាមួយ Tablet និង Chef Collection App សម្រាប់មេផ្ទះគ្រប់រូបទទួលបានចំណេះដឹងក្នុងនិងរបៀបចំអិនម្ហូប។ ក្រៅពីនេះ Samsung ក៏ធ្វើការណែនាំនូវម៉ាស៊ីនអូវិនមានទ្វារពីរ ដែលទើបទទួលបានពានរង្វាន់ Flex Duo TM សម្រាប់ ភាពងាយស្រួល និងធំទូលាយដែលអាចឲ្យអ្នកចម្អិនអាហារ 2 មុខ ដូចជាដុតសាច់ និងដុតនំ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ Activewash TM ពិតជាឆ្លាតវៃ ដែលអាចជម្រះ ស្នាមប្រឡាក់ខ្លំាងបានងាយ តាមរយៈបច្ចេកវិទ្យា ផ្ទាល់ដោយបញ្ចេញ កាំរស្មីដែលធ្វើឲ្យការ បោកគក់បានស្អាតល្អ និងចំណាយពេលខ្លី។  

រឹតតែអស្ចារ្យជាមួយមនុស្សយន្ត Power VR9000 របស់ Samsung ដែលអាចធ្វើការសំអាត ផ្ទះរបស់អ្នកគ្មានចន្លោះ ។ ហើយមនុស្សយន្តប្រភេទថ្មីនេះ មានថាមពលជាងពីមុន 60 ដងជាមួយប្រព័ន្ធ Digital Inverter Motor និង Visionary Mapping Plus ដែលអនុញ្ញាតឲ្យ Powerbot ដែលអាចបញ្ចូលផែនទី ផ្ទះអ្នកទៅក្នុងប្រព័ន្ធចងចាំ និងអាចគណនាការ សម្អាតគ្រប់កន្លែងបាន យ៉ាងមានប្រសិទ្ធិភាព។

MILK VR ផ្តល់កម្នវិធីពិភពកម្សាន្តពិតៗ

ក្រុមហ៊ុន Samsung កំពុងបន្តការច្នៃប្រឌិតបន្ថែមលើទូរស័ព្ទ។ ខណៈពេលដែលឧបករណ៏ ជំនាន់ក្រោយនឹងវិវឌ្ឍចេញពី Galaxy Note Edge, នាឡិកា Gear S និង វ៉ែនតា Gear VR ដែលអាចបន្តពង្រីកលើគំនិត Samsung MIILK។ រហូតដល់ពេលនេះ យើងមានអ្នកប្រើប្រាស់ រាប់លានអ្នកដែលកំពុងប្រើ សេវាកម្មបទចំរៀង ហើយ Samsung MIILK មិនត្រឹមតែបន្ថែមនៅវិដេអូ MILK Video នោះទេ យើងនឹងពង្រីកវានៅក្នុងទូរទស្សន៍ Smart TV និងផ្នែកតន្រ្តីចូលទៅក្នុង Web របស់យើងផងដែរ។

អ្នកគាំទ្រ Samsung Gear VR និងកាសរបស់ Samsung Galaxy Note 4 នឹងអាចរីករាយជាមួយ បទពិសោធន៏របស់ MIILK ជាមួយកម្មវិធីប្រចាំថ្ងៃរបស់ Stream 360 Degree វីដេអូ និងប៉ុស្ត៍ VR សម្រាប់តន្ត្រី កីឡា សកម្មភាពផ្សេងៗ និងភាពស៊ីវិល័យ។ ហើយកម្មវិធីនេះនឹងផ្តល់បានទាំង 2 យ៉ាងរបស់ Instant Play (មើលតាមអ៊ីនធើណិត) និង “Best Quality” សំរាប់ការដោនឡូតដែលមាន ជម្រើសម្រាប់អ្នកក្នុងកម្រិតទំហំ 4K x 2K ទៀតផង។ ដោយមានការបន្ថែមនៅវីដេអូ និងកម្មវិធីថ្មីៗជាច្រើន វាធ្វើឲ្យអ្នកប្រើប្រាស់ អាចស្វែងរក នៅអី្វដែលថ្មីរាល់ថ្ងៃ។ នេះគឺជាការប្រកាសលើកដំបូងដែល Samsung នឹងធ្វើការសហការជាមួយ Sky Entertainment និងផលិតករ The Walking Dead ដើម្បីបង្កើតអ្វីដែលជាអាថ៍កំបាំងសម្រាប់ឆ្នាំ 2015។ បន្ថែមពីនេះទៅទៀត ការសហនេះមានដៃគូសហការ ជាច្រើនផ្សេងទៀតដូចជា the National Basketball Association (NBA), Skybound Entertainment, RedBull, Mountain Dew, Acura, Artists Den, Refinery 29 និង Boiler Room៕

សំរាប់ព័តមានបន្ថែមលោកអ្នកអាចចូលទៅកាន់គេហទំព័រ: http://global.samsungtomorrow.com/CES2015

For more information, please visit: http://global.samsungtomorrow.com/CES2015

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A