CamNews

ព័ត៌មានបច្ចេកវិទ្យា 

កុមារដែលត្រូវចាប់ខ្លួន ព្រោះច្នៃនាឡិកា ព្រមទៅទស្សនកិច្ច សេតវិមាន និងហ្វេសប៊ុក

Ahmed Mohamed អាយុ ១៤ឆ្នាំ ថ្លែងថា ខ្លួនយល់ព្រមទៅធ្វើទស្សនកិច្ច សេតវិមាន ក្រោយ
ពី​ទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក បន្ទាប់ពីនគរបាលចាប់ខ្លួន ព្រោះតែការច្នៃ
នាឡិកា ដែលបណ្ដាលឱ្យគេច្រឡំថា មានបំណងបំផ្ទុះគ្រាប់បែកក្នុងសាលា។

Ahmed Mohamed ក្រោយពីត្រូវបានដោះលែង

បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនរយៈពេល ២ថ្ងៃ Ahmed Mohamed ដែលជាកុមារាម្នាក់ បានច្នៃ
នាឡិកា ហើយត្រូវបានគេសង្ស័យថា មានបំណងបំផ្ទុះគ្រាប់បែក បានបង្ហាញខ្លួននៅក្នុងសន្និ
សីទកាសែតមួយ នៅតិចសាស អាមេរិក ដើម្បីសំដែងការអរគុណដល់អ្នកដែលបានគាំទ្រខ្លួន
តាំងពី Mark Zuckerberg រហូតដល់លោកស្រី Hillary Clinton និងលោកប្រធានាធិបតីអាមារិក
Barack Obama។ កុមារា Ahmed Mohamed អាយុ ១៤ឆ្នាំ ថ្លែងថា ខ្លួនយល់ព្រមទៅធ្វើទស្សន
កិច្ចសេតវិមាន ក្រោយពី​ទទួលបានការអញ្ជើញពីប្រធានាធិបតីអាមេរិក ហើយថា ខ្លួននឹងប្ដូរ
សាលា។

ក្នុងសន្និសីទកាសែតនោះ កុមារា Ahmed Mohamed បាននិយាយលំអិតអំពីបញ្ហាដែលនាំឱ្យ
មានការចាប់ខ្លួន។ ចំណែកមូលហេតុដែលនាំឱ្យកុមាររូបនេះប្ដូរសាលា នោះព្រោះតែខ្លួនត្រូវ​ខាងសាលាហាមមិនឱ្យចូលសិក្សាមួយរយៈពេល។ ពេលត្រូវបានសួរអំពី ថាតើមានគម្រោង
ច្នៃអ្វីមួយផ្សេងពីនេះដែរទេ? Ahmed Mohamed ឆ្លើយថា ខ្លួនធ្លាប់មានគម្រោងច្នៃប្រដាប់បំពង
សម្លេង Bluetooth ហើយថែមទាំងមានផែនការចុះឈ្មោះសុំអាជ្ញាបណ្ណសម្រាប់របកគំហើញ
ថ្មីរបស់ខ្លួន ទាក់ទិននឹងការប្រើប្រាស់ដែកឆក់ neodymium។

ក្រៅពីនេះ Ahmed Mohamed ថែមទាំងបានលើកទឹកចិត្តដល់មិត្តៗរបស់ខ្លួន ឱ្យពួកគេមានការ
ច្នៃប្រឌិតជាងមុន។

គួររំលឹកថា នគរបាលអាមេរិក ទើបតែបានចាប់ឃាត់ខ្លួនកុមារ Ahmed Mohamed នេះ ព្រោះ
សង្ស័យថា មានបំណងបំផ្ទុះគ្រាប់បែក​ នៅពេលកុមារនេះនាំយកនាឡិកា ដែលខ្លួនបានច្នៃ
មកកាន់សាលា។ កុមាររូបនេះ ចូលចិត្តលេងឧបករណ៍អេឡេត្រូនិច និងបច្ចេកវិទ្យា ដូច្នេះគេ
បានច្នៃនាឡិកា មួយ ដោយប្រើគ្រឿងបំលាស់ចាស់ៗ ហើយក្រោយមក យកវាទៅអួតមិត្ត
នៅសាលា។

Ahmed Mohamed កំពុងធ្វើកិច្ចការនៅឯផ្ទះរបស់ខ្លួន

ប៉ុន្តែ នៅពេលយកនាឡេកានេះទៅដល់សាលា ដោយសារតែសម្លេង "ទីតៗ" របស់វា គ្រូក្នុង
ថ្នាក់ ក៏ប្រាប់ឱ្យ Ahmed Mohamed យកវាចេញពីកាប៊ូប។ ពេលឃើញនាឡេកានេះ អ្នកគ្រួ
ម្នាក់នោះគិតថា វាជាគ្រាប់បែក ហើយក៏ប្រញាប់ហៅសន្តិចសុខ និងនគរបាល។

មកដល់កន្លែងកើតហេតុ នគរបាលក៏បានចាប់ឃាត់ខ្លួន Ahmed Mohamed យកទៅការិយា
ល័យ។ ថ្វីបើបានបកស្រាយគ្រប់យ៉ាងប៉ុន្តែ កុមាររូបនេះ អាចត្រូវបាននគរបាលចោទប្រកាន់
អំពីបទបង្កើតឧបករណ៍ដែលនាំឱ្យមានការច្រឡំ និងភិតភ័យ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ The Verge/Today


Tags: Ahmed Mohamed នាឡេកា បំផ្ទុះគ្រាប់បែក សេតវិមាន អាមេរិក