CamNews

ភាពយន្ត 

ខែ្សភាពយន្តចំនួន៥ ដែលមានទស្សនិជនទន្ទឹងរង់ចាំមើលច្រើនបំផុត

ខ្សែភាពយន្តល្បីៗចំនួន៥ ត្រៀមនឹងចាក់បញ្ជាំងតាមរោងកុននានា ដែលមានអ្នកទស្សនាជាច្រើនទន្ទឹងរង់ចាំមើល រហូតដល់បំណាច់ឆ្នាំ ២០១៧នេះ។ ចង់ដឹងថាតើ ខ្សែភាពយន្តណាមួយ ដែលទាក់ទាញចិត្តអ្នកជាងគេ សូមតាមដានទាំងអស់គ្នា។



1.       Baby Driver

 

បើទោះបីជាចំណងជើងត្រូវបានអ្នកដឹកនាំរឿងដាក់ថា «Baby Driver» វាពុំមានន័យថាទារកជាអ្នកបើកឡាននោះទេ។ វាគឺជារឿងរបស់អ្នក​ដឹកនាំ​ Edgar Wright បន្ទាប់ពីរឿង The World's End និង Scott Pilgrim vs. The World។ រឿង Baby Driver  ជាខ្សែភាពយន្តនិយាយពីបទឧក្រិដ្ឋ ដែលមានអ្នកបើកបរវ័យក្មេង តែជំនាញក្នុងការប្រើយានយន្ត។ រឿងនេះក៏បានបញ្ជូលនូវឈុតឆាកស្នេហា ភាពកំប្លុកកំប្លែង រន្ធត់ ដែលនឹងធ្វើឲ្យលោកអ្នកមិនសរសើរមិនបាន។

2.  Spider-Man: Homecoming

Spider-Man គឺជាវីរបុរសរបស់មនុស្សគ្រប់គ្នា ព្រោះអ្នកណាក៏ធ្លាប់មើល និងស្គាល់ Spider-Man ហើយថែមទាំងចង់ក្លាយជា Spider-Man ទៀតផង។ ចំណែកឯរឿង Spider-Man: Homecoming និងនិយាយពី ក្មេងប្រុសវិទ្យាល័យម្នាក់ ដែលរៀនពីការគ្រប់គ្រងថាមពលរបស់គាត់ មុ​ន​ពេល​ក្លាយ​ជា​វីរបុរស។ 

3.       War for the Planet of the Apes

តើមាននរណាម្នាក់ធ្លាប់រំពឹងថានឹងមានវគ្គបន្តពីរឿង Planet of the Apes? ឥលូវនេះ រឿង Planet of the Apes នឹងមានវគ្គបន្តថ្មី សម្រាប់បញ្ជាំងនៅលើផ្ទាំងក្រណាត់សដ៏ធំក្នុងរោងកុន។ ដូចដែលលោកអ្នកធ្លាប់មើលភាគកន្លងទៅ គឺវាគ្រាន់តែជាការចាប់ផ្តើមនៃសង្រ្គាមតែប៉ុណ្ណោះ ចំណែកឯ រឿង War for the​Planet of the Apes  នឹងស្តែងពីសង្រ្គាមរវាងមនុស្ស និងសត្វស្វាយ៉ាង​ឃោរឃៅ។

 

4.       Coco (22 November)

រឿង Coco នឹងនិយាយពីក្មេងប្រុងម៉ិកស៊ិចកូ អាយុ ១២ឆ្នាំម្នាក់ ដែលចៃដន្យបានទៅដល់ Land of the Dead កំឡុងពេលចូលរួមពិធីបុណ្យ Day of the Dead។ បន្ទាប់មកក្មេងប្រុសនោះបានទៅជួបគ្រួសារមួយ ហើយពួកគេព្យាយាមធ្វើយ៉ាងណាឲ្យក្មេងប្រុសនោះបានទៅឋានមនុស្សវិញ។ គួរបញ្ជាក់ផងដែរថា Pixar គឺជាផលិតកម្មដ៏ល្បី ដែលធ្លាប់បានផលិតរឿង  Finding Dory , Cars 3, The Incredibles 2,  Toy Story 4 និងផ្សេងៗទៀត។

5.       Thor: Ragnarok (3 November)

អ្នកដែលធ្លាប់មើលរឿង Thor: The Dark World ដែលចេញប្រមាណជា 3 ឆ្នាំមុន ប្រាកដជាមិនភ្លេចពីសាច់រឿងដ៏គួរឲ្យទាក់ទាញឡើយ។ ការសងសឹករវាងបងប្អូន ការស្រលាញ់ ស្អប់ និងល្បិចនៃការតាក់តែងនិពន្ធ ពិតជាធ្វើឲ្យទស្សនិជនជក់ជិតមែនទែន។

ហើយក្នុងឆ្នាំ ២០១៧ នេះ លោកអ្នកដែលស្នេហា Thor ប្រាកដជាមិនអស់សង្ឃឹមឡើយ ព្រោះវាពោរពេញទៅដោយការប្រយុទ្ធ កំប្លែង ព្រមទាំងពីការផ្សងព្រេងទៀតផង។

ក្រៅ​ពី​រឿង​ល្បីៗទាំង​ ៥ នេះ ក៏​មាន​រឿង​ផ្សេងៗទៀត​ដូច​ជា The Lego Ninjago Movie, IT, Logan Lucky, Blade Runner 2049 , Star Wars: The Last Jedi និង​ផ្សេងៗទៀត៕



ប្រភព៖ Stuff

ប្រែសម្រួល៖ High


Tags: Movie Article