CamNews

ប្លែកៗ 

ក្រឡេក​មើល​ក្រុម​បុរស​ក្លា​ហាន ឡើង​អាគារ​ខ្ពស់ៗ​កប់​ពពក រួច​ថត​រូប selfie ប​ង្អួត​ពិភព​លោក

(បរទេស)៖ កំពូលបុរសក្លាហានទាំងនេះ មិនខ្លាចនឹងការឡើងសំណង់ អាគារខ្ពស់ៗឡើយ គឺពួកគេបានឡើងទៅកាន់អាគារ ដ៏ខ្ពស់សន្លឹមកម្ពស់រាប់រយ​ម៉ែត្រ ដើម្បីថតរូប selfie ឲ្យជាប់អាគារខ្ពស់ៗផ្សេងទៀត និងជាប់ផ្ទៃអាកា​សផងដែរ។

នៅឯទីក្រុងហុងកុង មានបុរសបីនាក់បានឡើង ទៅលើអាគារខ្ពស់មួយ ដោយមានបុរសម្នាក់ឈ្មោះ Alexander Remnev ជាអ្នកទាញដង កាមេរ៉ាថតរូបបែបលក្ខណៈ selfie ដោយមិនខ្លាចញញើត នឹងគ្រោះថ្នាក់ឡើយ។ ចំណែកបុរសម្នាក់ទៀត ដែលមានពាក់ម៉ាសមុខ ក៏បានថតរូបខ្លួនឯង ពីអាគារដ៏ខ្ពស់នៅទីក្រុង Shenzhen ក្នុងខេត្ត Guangdong ប្រទេសចិន បង្ហោះចែកចាយរូបភាព លើអ៉ីនធឺណេត ឲ្យមហាជនបានឃើញផងដែរ។​

រីឯនៅទីក្រុងឌុយបៃឯណោះ​វិញ ក៏មានអ្នកហ៊ាន ឡើងអាគារពាណិជ្ជកម្ម ដ៏ខ្ពស់ ហើយបង្ហាញពីភាពក្លាហាន ក្នុងការថតរូបខ្លួនឯង ពីលើសំណង់អាគារនោះ មើលទៅគួរឲ្យស្រៀវមែនទែន ដែលលោកអ្នកអាចទស្សនារូបភាព ដូចខាងក្រោមនេះបាន៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: International news Alexander Remnev