CamNews

ប្លែកៗ 

បុគ្គលិកស្រីម្នាក់ ចុចស្មាតហ្វូនលេង ធ្វើហីដូចគ្មានអ្វីកើតឡើង ពេលកំពុងត្រូវចោរ ប្លន់យកលុយ (មានវីដេអូ)

ជាធម្មតាមនុស្សយើង នៅពេលដែលបានជួបប្រទះ នូវករណីប្លន់ ឬលួចទ្រព្យសម្បត្តិ របស់ខ្លួន តែងតែមានការភិតភ័យ ប្រវាយប្រតប់ ឬក៏ស្រែកឆោឡោឡើង ដើម្បីស្វែងរកជំនួយពីអ្នកដទៃ ក៏ដូចជាដើម្បីការពារទ្រព្យសម្បត្តិ កុំឲ្យធ្លាក់ដល់ដៃពួកចោរ តាមលទ្ធភាពដែលអាច ធ្វើទៅបាន។

ប៉ុន្តែវាជាករណី ចម្លែកមួយ សម្រាប់នារីវ័យក្មេងម្នាក់ នៅក្នុងវីដែអូខ្លីខាងក្រោមនេះ នាងបែរជាមិនមាន បង្ហាញនូវការភិតភ័យ អ្វីទាំងអស់ ក្នុងពេលដែលត្រូវចោរប្លន់យកលុយ ពោលនាងធ្វើដូចជាធម្មតា ហាក់ដូចជាមិនមានអ្វី កើតឡើងដូច្នេះ ផងដែរ។

វីដេអូខ្លី ដែលត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាពមួយនេះ បានបង្ហាញឲ្យយើងឃើញពី សកម្មភាពរបស់ចោរម្នាក់ កំពុងតែធ្វើសកម្មភាពប្លន់ ទៅលើបុគ្គលិកស្រី វ័យក្មេងម្នាក់ ដែលជាអ្នកកាន់លុយ (គិតលុយ ទូទាត់ឥវ៉ាន់) នៅក្នុងហាង លក់ទំនិញមួយ នៅប្រទេសចិន។ ជំនួសឲ្យការភិតភ័យ ប្រវាយប្រតប់ ឬស្រែករកជំនួយ ពីអ្នកដទៃ នារីជាបុគ្គលិកម្នាក់នោះ បែរជាឈរចុចស្មាតហ្វូន ធ្វើមិនដឹង ទុកឲ្យលោកបងចោរ ដែលឈរប្លន់ជាប់ខ្លួននោះ មិនពិបាកអ្វីទាំងអស់ ពោលចង់យកអ្វីក៏យកចុះ តាមតែចិត្ត។

ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខ្លី ខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលា
ប្រភព៖ Youtube


Tags: Employee Shop Robber Unbelievable Strange