CamNews

ព័ត៌មានអន្តរជាតិ 

កំពូល វិធីសាស្រ្ត ថែសម្រស់ ពីជនរងគ្រោះ ទឹកអាស៊ីត ល្បីខ្លាំង លើអ៊ិនធើណេត (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ "មើលអោយជាក់ សឹមញ៉ាក់ចិញ្ចើម" តាមរយៈឃ្លីបវីដេអូ ខាងក្រោមនេះ ក្នុង ករណីមិត្តអ្នកអាន ទស្សនា វិនាទីដំបូង នោះលោកអ្នកពិតជាបានដឹងថា​   ជា ​ការណែនាំក្នុងការ គូសរង្វង់ភ្នែក ពីសំណាក់នារីម្នាក់ដែលជាជនរងគ្រោះ ទឹកអាស៊ីត ប៉ុន្តែ ក្នុង  ករណី មិត្តអ្នកអាន រាល់គ្នា ទស្សនាចប់ចុងចប់ដើមនោះ ទើបដឹងថា តើជាសារអ្វីអោយប្រាកដ   ពីសំណាក់ នារីជន រងគ្រោះទឹកអាស៊ីតម្នាក់នេះ ពោលជា សារក្រើនរំលឹកអោយដឹងថា   ទឹកអាស៊ីត ពិតជាមានឥទ្ធិ ពលអាក្រក់ខ្លាំង បើសិនណា ប៉ះពាល់ មកលើរូបរាងកាយ ច្រើនជាង  បាត់បង់សម្រស់ ក្នុងនោះ អាចបង្កជាហានិភ័យដល់ រាងកាយទាំងក្នុង និងក្រៅថែមទៀត រួមមានដូចជា រលេះរលួយសាច់ និងស្បែក មហារីកស្បែក ពិការភ្នែក ពិការដៃ ជើង បាត់បង់អវយៈ និង អាចឈានទៅស្លាប់បាត់ បង់ជីវិតដោយងាយថែមទៀត ។


ច្រើនជាងការណែនាំ ទៅលើវិធីសាស្រ្ត នៃការថែរក្សាសម្រស់ គោលគំនិតចម្បង នាង Reshma  មកពី ប្រទេស ឥណ្ឌា នោះគឺ បង្កើនការយល់ដឹងពីផលប៉ះពាល់អវិជ្ជមានដល់ប្រជាជន ក៏ដូចជា រដ្ឋាភិបាល ស្តីពី ទឹកអាស៊ីត ខណៈនាងបញ្ជាក់ច្បាស់អោយដឹងថា គ្រឿងសម្អាងថែរក្សាសម្រស់ នៅក្នុងប្រទេសឥណ្ឌា ងាយស្រួលរកទិញជាខ្លាំង ខណៈទឹកអាស៊ីត ក៏ដូចគ្នា  ដែរ ពោល មនុស្ស គ្រប់រូបនៅក្នុងប្រទេស ឥណ្ឌា ងាយស្រួលទិញជាខ្លាំង ទឹកអាស៊ីត មានលក់នៅគ្រប់ទីកន្លែងក្នុង ប្រទេសឥណ្ឌា ដូច្នេះ តាមរយៈឃ្លីបវីដេអូនេះ នាងចង់ផ្ញើសារទៅកាន់ រដ្ឋា ភិបាល ឥណ្ឌា អោយ មានការគ្រប់គ្រង ក្នុងការដាក់តាំងលក់ ទឹកអាស៊ីត ស្របពេលដែល    នាង Reshma ស្នើអោយ អ្នករាល់គ្នា ចុះឈ្មោះ ទៅលើ​ញ្ញាត្តិ ដើម្បីជាការតវ៉ា ប្រឆាំង ទៅនឹងការដាក់តាំងលក់ទឹកអាស៊ីត ជាសាធារណនៅក្នុងប្រទេសឥណ្ឌា ។ គួររំឮកថា   ជនរងគ្រោះ ប្រមាណ ១០០០ នាក់ រងគ្រោះ ដោយសារតែការវាយប្រហារ ទឺកអាស៊ីត ក្នុងរយៈពេលមួយឆ្នាំៗ នេះបើយោងតាម ទំព័រ ប៊ីប៊ីស៊ី ៕

*បញ្ជាក់ ៖ វីដេអូ អាចនឹងមានការប៉ះពាល់ផ្លូវអារម្មណ៍

ផ្តល់ការគាំទ្រ ដល់ជនរងគ្រោះទឹកអាស៊ីត សូមចុចទីនេះ៕

ដោយ ៖ កុសល

ប្រភព ៖ makelovenotscars.org


Tags: Asia India Int news Breaking news Unt news Hot news Breaking news Acid Acid victim