CamNews

ប្លែកៗ 

អូឡាំពិកស្រាត នៅប្រេស៊ីល

អូឡាំពិក គឺជាសកម្មភាពកីឡាដែលត្រូវបានគេស្គាល់នៅទូទាំងពិភពលោក ប៉ុន្ដែ តើអ្នក
ធ្លាប់បានឃើញសកម្មភាពអូឡាំពិកស្រាតដែរ ឬទេ? សកម្មភាពកីឡានេះ ត្រូវបានគេរៀប
ចំធ្វើឡើងនៅប្រទេសប្រេស៊ីល កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី ១៨វិច្ឆិកា កន្លងទៅ នៅក្រុង Sao Paulo កីឡាអូឡាំពិកស្រាត ត្រូវបានសម្ភោធ
ជាលើកដំបុងនៅ ប្រេស៊ីល។ នៅក្នុងរយៈពេល ៣ថ្ងៃ មានកីឡាករចំនួន ជាង ៦០នាក់បាន
ចូលរួមក្នុងការប្រកួតកីឡា ៣០ប្រភេទផ្សេងៗគ្នា គឺមានដូចជា ប្រកួតរត់ម៉ារ៉ាតុង លើកដុំដែក
និងហែលទឹក ។ល។

លក្ខណ្ឌដើម្បីចូលរួមក្នុងការប្រកួត ត្រូវបានគណកម្មការ កំណត់យ៉ាងតឹងរឹង នោះគឺ កីឡាករ
ទាំងអស់ត្រូវតែស្រាតខោអាវរបស់ខ្លួននៅពេលប្រកួត។ បើទោះជាចម្លែក ប៉ុន្ដែប្រជាជន មាន
ការគាំទ្រយ៉ាងខ្លាំងក្លា និងទទួលយកអូឡាំពិកនេះប្រកបដោយភាពរីករាយ។









ដោយ ៖ សីហា
ប្រភព ៖ LD

Tags: OLympic nude Brazil