CamNews

តារា 

ចូល​រួម​ដាក់​ពិន្ទុ សម្រស់​មិត្ត​ស្រី​ថ្មី​របស់ Ronaldo ស្អាត​ទេ?

(ញូវយ៉ក)៖ តារាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា កំពុងតែមានទំនាក់ទំនង​ស្នេហា​យ៉ាង ស្អិត​ល្មួត​ជាមួយ​នឹង​តារា​ម៉ូដែល​ជន​ជាតិ​កូឡុំប៊ី​នាង Nataly Rincon ក្រោយពេលចែកផ្លូវ ពីតារាម៉ូដែលរុស្ស៊ី Irina Shayk កាលពីឆ្នាំទៅ ។

ប្រភពពីទស្សវដ្តី Vea បានរៀបរាប់ថា មុនថ្ងៃឆ្លងឆ្នាំសកល ២០១៥ ឈានចូល ២០១៦ គេបានប្រទះឃើញកីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និងកំពុងលេងឲ្យក្លឹប Real Madrid ខាងលើបានបណ្តើរនាង Rincon ទៅលេង នៅឆ្នេរសមុទ្រ ស្ថិត​ក្នុង​ទី​ក្រុង Miami សហរដ្ឋ​អាមេរិក​យ៉ាង​ត្រជាក់ចិត្ត ។

តែយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ប្រាប់ពីរយៈពេលនៃការចាប់ផ្តើម និងទំនាក់ទំនងស្នេហ៍​រវាង​ពួក​គេ​ទាំង​ពីរ​ឡើយ ៕

តារាម៉ូដែលរុស្ស៊ី នាង Irina Shayk

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League Cristiano Ronaldo