CamNews

តន្រ្តី 

ម៉េចក៏ Katy Perry ក្លាយទៅជា លោកយាយចាស់ ម្នាក់ទៅវិញ? (មានវីដេអូ)

Katy Perry ជាតារាចំរៀងស្រី ម្នាក់ដ៏ល្បី ដែលនាងមាន សមត្ថភាពសំដែង និងច្រៀងដ៏ល្បីល្បាញ ទូទាំងពិភពលោក ។ ទាំងការច្រៀង និងស្លៀកពាក់ របស់នាងតែងតែ មានភាពខុសប្លែកជានិច្ច ដូចជានៅ ក្នុងវីដេអូ ខាងក្រោមនេះជាដើម ។



Katy Perry ទើបតែបញ្ចេញ វីដេអូមួយ ឈ្មោះថា​ " 
World's Worst Birthday Party Entertainers " ។ វីដេអូនេះ គឺជាវីដេអូ បង្ហាញនិងពញ្ញាក់ អារម្មណ៍ ទស្សនិកជន អំពីវីដេអូចំរៀង បទថ្មីរបស់នាង ដែលមានចំណងជើងថា " Happy Birthday " ។ នៅក្នុងវីដេអូ Katy Perry បានកែប្រែ ខ្លួននាងទៅ ជាលោកយាយចាស់ ម្នាក់ឈ្មោះថា​​ " Goldie " ពិធីករជនជាតិ ជ្វីស " Yosef Shulem " តួត្លុក "  Craiglist Clown " " Ace The Animal Trainer " និង ព្រះនាង Mandee ។ គ្រាន់តែឃើញ វីដេអូនេះ ហើយនោះ ធ្វើអោយទស្សនិកជន ចង់ដឹងថា នៅពេលដែលវីដេអូ ចំរៀងនេះចេញពេញមកនោះ តើវាមាន រូបរាងយ៉ាងណាទៅ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ usdaily 


Tags: star singer katy perry single birthday