CamNews

ទូរស័ព្ទ 

iPhone 8 នឹងបំពាក់ឧបករណ៍ស្កេនប្រស្រីភ្នែក និងប៊ិច Apple Pencil

យោងតាមអ្នករចនារូបភាព Handy Abovergleich (ស្វីស) iPhone ́នឹងមានរូបរាងដ៏ស្រស់ស្អាត
ជាមួយនឹងអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខ និងមានអេក្រង់ចំនួន៣កំណែ ប្រើជាមួយប៊ិច
Apple Pencil។

Handy Abovergleich បាននាំយកព័ត៌មានចចាមអារ៉ាមកន្លងមក ដាក់ចូលទៅក្នុង concept
iPhone ́8 របស់ខ្លួន។ Handy Abovergleich បង្ហាញឱ្យឃើញថា ស្មាតហ្វូននេះនឹងមានអេក្រង់
កោង និងលាតសន្ធឹងពេញផ្ទៃខាងមុខ។ ទន្ទឹមនឹងនេះ វត្ថុធាតុអាលុយមីញូមនឹងត្រូវបានបំបាត់
ជំនួសមកវិញដោយស៊ុមដែកថែបមិនច្រេះ ជួយឱ្យ iPhone 8 មានភាពរឹងមាំ និងថ្លៃថ្នូរ។ ផ្នែក
ខាងក្រោយរបស់ iPhone នេះ ធ្វើអំពីកញ្ចក់ ដូចទៅនឹង iPhone 4 និង 4s។

ប៊ូតុង Home រឹងត្រូវបានបំបាត់ ចំណែក Touch ID ត្រូវបានដាក់នៅខាងក្រោមស្រទាប់កញ្ចក់។
ទន្ទឹមនឹងសមត្ថភាពការពារស្នាមក្រយៅដៃ ស្មាតហ្វូននេះ ក៏មានបំពាក់មុខងារបើកសោដោយ
ប្រើប្រស្រីភ្នែក ដូចទៅនឹង Galaxy Note 7 (ស្មាតហ្វូនដែលត្រូវគេបំបាត់ចោល ព្រះបញ្ហាផ្ទុះថ្ម)។

ជំនួសឱ្យកាមេរ៉ា 12 megapixel ដូចនៅលើ iPhone 7 ស្មាតហ្វូន iPhone 8 នឹងត្រូវបំពាក់កាមេរ៉ា
ក្រោយ 16 megapixel អាចថតវីដេអូ 4K។ កាមេរ៉ាមុខ ក៏ត្រូវបានដំឡើងទៅ 8 megapixel។

យោងតាម Abovergleich ស្មាតហ្វូន iPhone 8 មានអេក្រង់ ៣កំណែ គឺ 4,7 inch, 5,5 inch និង
5,8 inch ហើយឈ្មោះរបស់ពួកវាគឺ iPhone 8, iPhone 8 Plus និង iPhone 8 Pro។ ដោយឡែក
iPhone 8 Pro អាចប្រើបានជាមួយប៊ិច Apple Pencil ដែលមានតម្លៃ ៩៩ដុល្លារអាមេរិក។

iPhone 8 ទាំងអស់ សុទ្ធតែមានរន្ធ USB Type C ជំនួសឱ្យ lightning...

...និងមានមុខងារសាកថ្មឥតខ្សែ និងសាកថ្មល្បឿនលឿន។ ឆ្នាំងសាកថ្មឥតខ្សែរបស់ iPhone
ថ្មីនេះក៏នឹងត្រូវបានលក់ដោយឡែក ជាមួយនឹងតម្លៃ ១៦៩,៩៩ដុល្លារអាមេរិក។

iPhone 8 ប្រហែលជានឹងមាន៦ពណ៌ ប៉ុន្តែ មានរូបរាងថ្មីស្រឡាង។ Abovergleich យល់ថា
ផ្នែកខាងខ្នងរបស់ iPhone អាចនឹងប្ដូរពណ៌ទៅតាមចិត្ត តាមវិធីផ្សេងៗ មិនចាំបាច់ត្រូវតែមាន
ពណ៌ស្របគ្នាដូចនៅលើ iPhone 7។

ប្រែសម្រួល ៖ តារា
ប្រភព ៖ phonearena


Tags: iPhone 8 Handy Abovergleich ស្មាតហ្វូន ទូរស័ព្ទ