CamNews

ព័ត៌មានបច្ចេកវិទ្យា 

វីដេអូស្ដីពី Pokemon “ចាប់” អ្នកលេងហ្គេម ទទួលបានអ្នកចូលមើល រាប់លាននាក់ នៅលើ YouTube

មិនចង់ឱ្យមនុស្សទូទាំងពិភលោក តាមចាប់ដូចនៅក្នុងហ្កេម Pokemon Go បណ្ដា Pokemon
ក៏បានចាប់ផ្ដើមងើបឡើង និងប្រឆាំងទៅនឹងអ្នកលេង Pokemon Go ។


បើទោះជាវីដេអូខ្លីតាមបែបកំប្លែង "prank" ដ៏គួរឱ្យចង់សើច ប៉ុន្តែ Pokemon Go Revenge
ជាមួយនឹងប្រធានបទនិយាយអំពី Pikachu ប្រើប្រាស់បាល់ Pokeball ដ៏ធំ ដើម្បីប្រឆាំងទៅនឹង
អ្នកលេង កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើ Youtube និងទទួលបានការគាំទ្រ
យ៉ាងខ្លាំងក្លាពីសំណាក់អ្នកលេង Pokemon Go។

គំនិតដែលត្រូវបានបង្កើតឡើងក្នុងវីដេអូ ត្រូវបានអធិប្បាយទៅតាម gameplay របស់ហ្គេម
Pokemon Go។ ពោលគឺ ប្រើប្រាស់បាល់ Pokeball បោះទៅលើ ពួក Pokemon ដើម្បីប្រមូលពួក
គេ។ ក៏ប៉ុន្តែ នៅទីនេះ អ្វីៗត្រូវបាន “ដើរបញ្ច្រាស” គឺថា តួអង្គសំខាន់របស់យើង គឺបណ្ដា Pikachu
(ប្រភេទ Pokemon ល្បីឈ្មោះ) ចំណែកគោលដៅដែលត្រូវចាប់គឺអ្នកលេងហ្គេម ដែលកំពុងតាម
ចាប់ Pokemon នៅលើដងផ្លូវ។

ដើម្បីបានជ្រាបច្បាស់ សូមចុចទស្សនាវីដេអូរបស់ Youtube ទាំងអស់គ្នា ៖


ប្រែសម្រួល ៖ បុត្រា


Tags: Pokemon Go ហ្គេម ល្បែង