CamNews

ទូរស័ព្ទ 

Google បានបញ្ចេញលក់ជាផ្លូវការ Nexus 5 ពណ៌ក្រហម ក្នុងតំលៃ ៣៤៩ ដុល្លារ

បន្ទាប់រូបភាពចចាមអារាមមួយចំនួន ត្រូវបានលេចចេញមក Google បានបញ្ចេញលក់ជាផ្លូវការនូវ ស្មាតហ្វូន Nexus 5 វើហ្សិនពណ៌ក្រហមនៅលើ Google Play Store ក្នុងតំលៃលក់ ៣៤៩ ដុល្លារ សម្រាប់ម៉ូដែល 16GB និង ៣៩៩ ដុល្លារ សម្រាប់ម៉ូដែល 32GB គឺស្មើនឹងតំលៃចាស់របស់វើហ្សិន ពណ៌ខ្មៅ និងស។

ជាក់ស្តែង ក្រៅពីមានពណ៌ខុសគ្នា ទាំងលក្ខណៈសម្បត្តិ និង Features របស់ Nexus 5 វើហ្សិន ពណ៌ ក្រហម មិនមានអ្វីខុសប្លែកពីវើហ្សិនពណ៌ខ្មៅ និងស នោះទេ ដែលក្នុងនោះរួមមាន អេក្រង់ 5 inch Full HD 1.080p ជាមួយនឹង chip Snapdragon 800 2,3 GHz របស់ Qualcomm, RAM 2 GB រួម ជាមួយថ្ម ដែលមានបរិមាណថាមពល 2.300 mAh។

វាបំពាក់នូវ កាមេរ៉ាប្រើប្រាស់ Sensor 1/3,2 inch ជាមួយនឹងដង់ស៊ីតេភិចហ្សែល f/2.4 ដែលមាន ទំហំ 8 megapixel។ Nexus 5 ក៏ត្រូវបានបំពាក់នូវតំណភ្ជាប់ 4G LTE, Bluetooth 4.0 LE ក៏ដូជា NFC និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat រួមនឹង interface ដើម (Original) ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Google Nexus 5 red Smartphone Hightech