CamNews

ប្លែកៗ 

បានទស្សនា​វីដេអូនេះ​ហើយ​ ពិតជា​អត់ទ្រាំ​សរសើរ​បាន​ (Video Inside)

ការគិតបញ្ជីលុយកាក់ឲ្យ បានលឿនដើម្បីបំពេញ នូវសេចក្តីត្រូវការរបស់ អតិថិជនមិនមែនជា ការងាយ ស្រួលនោះទេ មានវិធីជាច្រើន ដែលធ្វើឲ្យអ្នកអាច គិតបញ្ជីបានលឿន និងរហ័សទាន់ចិត្ត ដោយសារ សព្វថ្ងៃ នាសម័យបច្ចេកវិទ្យា ដូច្នេះហើយបានជា មនុស្សភាគច្រើនតែងតែ ប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីធ្វើការដោះស្រាយ បញ្ហាទាំងអស់នោះ។

យោងតាមវីដេអូមួយ មានរយៈពេលប្រមាណ ជាជិតមួយនាទី បានបង្ហាញពីបុរសម្នាក់ ដែលមានទេព្យ កោសល្យ ក្នុងការគិតលុយរហ័សរហួន ដោយប្រើប្រាស់ ម៉ាស៊ីនកុំព្យូទ័រ មូលហេតុដែលអាចឲ្យគាត់ មានភាពរហ័ស ក្នុងការគិតលុយជូនដល់ អតិថិជននោះគឺ គាត់ធ្វើការងារជាមួយ នឹងកុំព្យូទ័រជារៀង រាល់ថ្ងៃ។ សម្រាប់កាយវិការវិញ អាចប្រើដៃមួយក្នុងការបញ្ចូល តំលៃលេខបានយ៉ាងលឿន ដែលធ្វើឲ្យ អ្នកទស្សនា សឹងនឹងមិនជឿសម្រាប់ វីដេអូមួយនេះ។

សូមទស្សនាភាពដ៏ប៉ិនប្រសព្វរបស់គាត់ ខាងក្រោមនេះ ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ