CamNews

ទូរស័ព្ទ 

Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តការណ៍ណែនាំផលិតថ្មី នៅថ្ងៃទី២១ ខែមីនា, iPhone SE នឹងបង្ហាញខ្លួន

Apple ទើបតែប្រកាសជាផ្លូវការ នូវលិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍មួយ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ ផ្អែកតាមបណ្តាព័ត៌មានចចាមអារ៉ាមជាច្រើន កាលពីពេលកន្លទៅនេះ យើងទាំងអស់គ្នាសង្ឃឹមថា នឹងបានឃើញនូវស្មាតហ្វូនថ្មីមួយគឺ iPhone 5se អេក្រង់ទំហំ 4 inch ប៉ុន្តែប្រើប្រាស់ chip ដូច iPhone 6S រួមជាមួយនឹង iPad Air 3 ឬក៏ថែប្ល៊ែត iPad Pro អេក្រង់ 9.7 inch ក៏ដូចជាខ្សែនាឡិកាថ្មីៗមួយចំនួនសម្រាប់ Apple Watch និង MacBook 12 inch Retina ដែលមាន លក្ខណៈសម្បត្តិខ្ពស់។


ក៏ដូចជារាល់ដង លិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍របស់ Apple លើកនេះ ក៏មានភ្ជាប់មកជាមួយនូវ សារបង្កប់ន័យថា៖ "Let us loop you in"។ ពាក្យ “Loop” (រង្វង់ ឬជុំ) នៅក្នុងលិខិតអញ្ជើញ ត្រូវបាន The Verge ផ្តល់ជាគំនិតយោបល់ថា វាគឺជាទីតាំងប្រារព្ធធ្វើព្រឹត្តិការណ៍ (ការិយាល័យកណ្តាលរបស់ Apple) ឬន័យមួយទៀតគឺ iPhone SE អាចនឹងត្រូវបានបំពាក់នូវខ្សែ (ពាក់) ដូចទៅនឹង iPod Touch កាលពីមុន៕

- អានអត្ថបទ៖ Apple កំពុងរៀបចំត្រៀមផលិត iPhone អេក្រង់ OLED 5.8 inch សម្រាប់ឆ្នាំ ២០១៨?
- អានអត្ថបទ៖ Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មី ចំនួនបីម៉ូដែលផ្សេងគ្នា ក្នុងឆ្នាំ២០១៦ នេះ

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, Tinhte


Tags: Apple Smartphone iPhone 5SE Hightech