CamNews

តារា 

អូយមិនដែលឃើញគូស្នេហ៍នេះ Sweet បែបនឹងទេ ប៉ុន្តែលើកនេះ Weir និង Bella អីក៏ផ្អែមម្ល៉េះ !

កំសាន្ត ៖​ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក weir sukollawat បានបង្ហោះរូបថតរបស់នាង Bella ranee ដែលជាមិត្តស្រីរបស់ខ្លួន ដែលមើលនៅក្នុងរូបថតនោះ ហាក់បីដូចជាឯកោ និងបញ្ចេញមនោសច្ចេតនាខ្ពស់ខ្លាំងណាស់ ឬអាចហៅនិយាយបានថា កំពុងតែដ្រាម៉ាយ៉ាងចឹង ។ 

ប៉ុន្តែអ្វីដែលប្លែកនោះគឺ តារាសម្តែងវ័យ ៣២ ឆ្នាំដាក់ចំណងជើងជាមួយនិងរូបថតនោះថា "I'm sorry that capturing a blur picture for you but your feeling in the photo is so good" គឺមានន័យថា ខ្ញុំសូមទោសដែលថតរូបព្រាលៗឲ្យអ្នក ប៉ុន្តែនៅពេលនោះអារម្មណ៍របស់នាងពិតជាល្អខ្លាំងណាស់ ។​

បានឃើញរូបថតនិងចំណងជើងទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សឹងគ្រប់គ្នា អូយមិនដែលឃើញគូស្នេហ៍នេះ Sweet បែបនឹងទេ ប៉ុន្តែលើកនេះ Weir និង Bella អីក៏ផ្អែមម្ល៉េះ ដូចស្នេហ៍គ្រាដំបូងយ៉ាងចឹង ប៉ុន្តែការពិត គូស្នេហ៍មួយគូនេះ បានចាប់ដៃគ្នាសាងស្នេហាជាង ៥ ឆ្នាំទៅហើយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: weir sukollawat Bella ranee