CamNews

តារា 

ពេជ្រ សុវណ្ណវិជ្ជរ៉ា ស្ងាត់ៗ​បែកធ្លាយ​ដំណឹង​ កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ ជាមួយ​ប្រុសក្មេង

ភ្នំពេញ៖ ខណៈការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខជាលំដាប់ តារាសម្តែងស្រីវ័យក្មេង
កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ត្រូវទទួលរងនូវ ព័ត៌មានមួយចំនួន ទាក់ទងទៅនឹង ជីវិតស្នេហាឯក
ជន ដែលបណ្តាញ សារព័ត៌មានក្នុងស្រុក បានលើកទ្បើង ជារឿយៗ ទាក់ទងនឹងស្នេហា មិន
ប្រាកដប្រជា របស់តារាសម្តែង សាច់ខ្ចី ជាកូនស្រីបណ្ដូលចិត្ត របស់ចាងហ្វាង ផលិតកម្ម ព្រះ
កែវមរកត រូបនេះ។

ប៉ុន្តែផ្ទុយទៅវិញ រាល់ព្យុះភ្លៀង ដែលតែងបោកបក់ មកលើកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា គឺរមែង
តែងតែ រសាត់បាត់ទៅវិញ ក្រោយពីមានការបកស្រាយ និងចេញមុខ បំភ្លឺ ដោយផ្ទាល់ ពីសំ
ណាក់តារាសម្តែង ស្រីរូបនេះ ។ ជាការកត់សម្គាល់ ថ្វីដ្បិតតែសាច់រឿងចាស់ តែងតែបាន
រសាត់ ឃ្លាតទៅឆ្ងាយ ពីខ្សែជីវិត របស់នាង សុវណ្ណវិជ្ជរ៉ា យ៉ាងណាក្តី តែមិនអាចប្រាកដច្បាស់
ទេថា តើរឿងរ៉ាវទាំងនេះនឹងឈប់មកតាមលងបន្លាចលើរូបនាងទៀតនោះទេ ដ៏រ៉ាបណា នាង
នៅតែជាតារា ដែលជាការចាប់អារម្មណ៍របស់មហាជន ក៏ដូចជាបណ្តាញ សារព័ត៌មាននានា
ទៅលើដំណើរខ្សែជីវិត នៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវ ជីវិតស្នេហាឯកជន របស់នាង។

ស្របពេលដែល ព័ត៌មានទាំងនោះ ទើបស្ងប់ស្ងាត់ ស្រាប់តែមួយរយៈពេលខ្លីនេះ លេចចេញ
ដំណឹងមកទៀតថា តារាសម្តែងវ័យក្មេង រាងតូចច្រឡឹង ពេជ្រ សុវណ្ណវិជ្ជរ៉ា កំពុងតែមានភាព
ស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយបុរសវ័យក្មេងម្នាក់ មានអាយុ ប្រហែលនឹងនាង ។ ម្យ៉ាងទៀត
ក៏ធ្លាប់ បានឃើញបុរសក្មេង ម្នាក់នោះ បណ្តើរនាងចុះពី លើឡាន ចូលទៅញ៉ាំអាហារ ក្នុងហាង
ទំនើបៗ ជាញឹកញាប់ទៀតផង។

ផ្អែកតាមប្រភព និយាយខ្សឹបខ្សៀវលេចឮ ពីមជ្ឈដា្ឋនខាងក្រៅសិល្បៈ បានឲ្យដឹងថា កាលពី
ពេលថ្មី ៗមុននេះបន្តិច គឺមាន បុរសវ័យ ក្មេងប្លែកមុខម្នាក់ តែងយកឡាន ស៊េរីទំនើប មកចាំ
ទទួលយក កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ចេញទៅដើរកំសាន្តខាងក្រៅ និងបណ្តើរគ្នាទៅចូលរួម
កម្មវិធីរបស់មិត្តភក្តិជាអ្នកសិល្បៈ មួយចំនួន ដោយមិនបានគិតពី ក្រសែភ្នែកអ្នកជិតខាង កំ
ពុងតែសំឡឹងមើលនាង និងបុរសជាគូស្នេហ៍ឡើយ។

ប្រភពខាងលើ បាននិយាយទៀតថា ភាពស្និទ្ធស្នាល របស់តារាសម្តែងស្រី សាច់ស ពេជ្រ
សុវណ្ណវិជ្ជរ៉ា មើលទៅដូចជាកំពុងតែស្ថិត ក្នុងដំណាក់កាល នៃការស្វែងយល់ចិត្តគ្នា ជាមួយ
នឹងបុរសម្នាក់នេះ ក៏ថាបាន។ ម្យ៉ាងទៀតបើមើលទៅលើរឫកពារបុរសម្នាក់នេះទំនងជាកូន
អ្នកមានទ្រព្យសម្បតិ្ត នៅក្នុងស្រុកខ្មែរផងដែរ។

ជុំវិញព័ត៌មាន លេចឮខាងលើគេហទំព័រ LookingTODAY មិនទាន់អាចសុំការបំភ្លឺពី កញ្ញា
ពេជ្រ សុវណ្ណវិជ្ជរ៉ា បាននៅឡើយទេ កាលពីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ប៉ុន្តែ
LookingTODAY នឹងរង់ចាំស្វាគមន៍ ដោយក្ដីរីករាយ នៅពេលក្រោយ ដើម្បីឲ្យមហាជនធ្លាប់
គាំទ្រ អស់មន្ទិលសង្ស័យ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sovanvichra entertainment khmer super star actress cute girl