CamNews

កីឡាអន្តរជាតិ 

អាឡឺម៉ង់-ក្រិច ៖ រឿងព្រេងមិនអាចកើត មានសារជាថ្មី

ប៉ះជាមួយក្រុមជំរើសជាតិអាឡឺម៉ង់ដ៏ខ្លាំងអស្ចារ្យ ក្រិចមិនអាចធ្វើឲ្យរឿងព្រេងកាលពី
មុន
កើតឡើងសារជាថ្មីបានឡើយ ពោលគឺគ្មានសំណាង។

ក្រោយពីការប្រកួតចាប់ផ្តើមភ្លាម អាឡឺម៉ង់បានធ្វើការវាយសំរុក និងរកបានឱកាសស៊ុតបាល់គ្រោះ
ថ្នាក់ជាច្រើនទៅលើក្រិច។ ប៉ុន្តែរហូតដល់នាទីទី39 ទើបអាឡឺម៉ង់រកគ្រាប់បាល់នាំមុខបាន ដោយ
កីឡាករ Philipp Lahm។ លទ្ធផលនេះ នៅបន្តរហូតដល់ចប់តង់ទីមួយតែម្តង។ 

អាឡឺម៉ង់ពិតជាខ្លាំងណាស់ បើប្រៀបជាមួយក្រិច

លុះចូលដល់តង់ទីពីរបានប្រហែលជា 10នាទី រឿងស្មានមិនដល់មួយបានកើតឡើង គឺក្រិចរក
គ្រាប់បាល់ស្មើវិញបានសំរេច ដោយកីឡាករ Samaras។ ពេលនោះមានមនុស្សជាច្រើនបានគិត
ដល់រឿងព្រេងកាលពីមុនរបស់ក្រិច ជាក្រុមធ្លាប់ជាម្ចាស់ជើងឯកយូរ៉ូដែរនោះ អាចនឹងកើតមាន
សារជាថ្មី។

ប៉ុន្តែជាមួយស្មារតី​ និងកំលាំងដ៏ខ្លាំងក្លារបស់ក្រុមជំរើសជាតិលំដាប់កំពូលមួយដែរនោះ អ្វីដែល
មនុស្សជាច្រើនបានគិតដល់ ក៏ដូចជាក្តីសង្ឃឹមរបស់ក្រិច ក៏បានរលាយបាត់ស្រមោលសូន្យសុង
តែម្តង នៅពេលក្រុមកីឡាករអាឡឺម៉ង់ទាត់បាល់ទំលុះសំណាញ់របស់ក្រិចបន្តបន្ទាប់គ្នារហូតដល់
បីគ្រាប់ តែក្នុងរយះពេល 13នាទីតែប៉ុណ្ណោះ។ សល់ប៉ុន្មាននាទីចុងក្រោយ ក្រិចក៏រកគ្រាប់បាល់
បានមួយគ្រាប់វិញផងដែរ។ ចប់ការប្រកួត អាឡឺម៉ង់ឈ្នះក្រិច ដោយលទ្ធផល 4-2 ហើយមានសិទ្ធិ
ចូលប្រកួតនៅវគ្គបន្ត ដោយរង់ចាំក្រុមណាដែលឈ្នះ ក្នុងការប្រកួតរវាង អង់គ្លេស និងអ៊ីតាលី៕

Video Highlight Goals Germany vs Greece

លទ្ធផល៖ អាឡឺម៉ង់-ក្រិច (4-2)
រកបានគ្រាប់បាល់៖  អាឡឺម៉ង់ៈ Lahm (39'), Khedira (61'), Klose (68'), Reus (74')
                           ក្រិចៈ  Samaras (55'), Salpingidis (pen 89')
កីឡាករចូលប្រកួត៖

ដោយ៖ សិលា
ប្រភព៖ 24h



Tags: germany greece euro 2012 sports