CamNews

ប្លែកៗ 

ជឿទេ? ស្ទាបរូបចម្លាក់នឹងមានផ្ទៃពោះ

"កុំស្ទាបរូបសំណាក ប្រយ័ត្នមានផ្ទៃពោះ!" នេះគឺជាការព្រមាននៅសារមន្ទីរមួយដែលមានឈ្មោះ
ថា Ripleýs Believe It or Not នៅ Myrtle Beach (រដ្ឋកាលីហ្វរញ៉ា អាមេរិក)។

នៅទីនេះ អ្នកចូលរួមទស្សនានឹងមិនត្រូវបានអនុញ្ញាតអោយស្ទាប ឬប៉ះរូបចម្លាក់ពីរ ដែលធ្វើពី
ឈើ ដោយសារតែ អាចនឹងមានផ្ទៃពោះ ប្រសិនប៉ះរូបចម្លាក់នេះ! (“Please Don’t Touch – Unless
You Want a Baby!”)។​ វាជារឿងមិនគួរអោយជឿ ប៉ុន្ដែ មានស្ដ្រីជាង ២,០០០នាក់ បានអោយដឹង
ថា ពួកគេមានផ្ទៃពោះ បន្ទាប់ពីបានប៉ះរូបចម្លាក់នេះ។


ស្ដ្រីជាង ២,០០០នាក់ មានផ្ទៃពោះដោយសារ ស្ទាបរូបចម្លាក់
ប្រការនេះត្រូវបានមនុស្សភាគច្រើនយល់ថា ជាការប្រឌិតដើម្បីទាក់ទាញអ្នកមកទស្សនា ប៉ុន្ដែជាក់
ស្ដែង  មានភ័ស្ដុតាងជាច្រើនបង្ហាញថា   នេះគឺជារឿងពិត បើទោះជាមិនទាន់មានការបកស្រាយ
ច្បាស់លាស់ពីក្រុមអ្នកជំនាញក៏ដោយ។

ការពិតនេះ បានធ្វើអោយអ្នកមិនចង់មានផ្ទៃពោះ ជាពិសេសគឺពួកគេបុរស មិនហ៊ានយកដៃស្ទាប ឬ
ទៅក្បែរ រូបចម្លាក់នោះឡើយ ពួកគេយល់ថា វាជារឿងមិនគួរអោយជឿ ប៉ុន្ដក៏មិនគួរប្រថុយនោះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: unbelievable strange usa