CamNews

មិនគួរឲ្យជឿ 

ចំណាយថវិការ ៧២,០០០ដុល្លារ កែមុខ អោយដូច Britney Spears


ចម្លែក៖​ តាមការអោយដឹងពីទស្សនាវដ្ដីរដ្ឋ Ohio បានអោយដឹងថា កាលពីថ្មីៗ នេះមាន
បុរសម្នាក់ឈ្មោះ Kara Hays ដោយការពេញចិត្ដអ្នកចម្រៀង Britney Spears ពេក គេក៏
បានចំណាយថវិការផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែអវយវៈខ្លួនអោយដូចនាង​
Britney Spears។



លោក​ kara Hays បាននិយាយថា លោកជាបុរសម្នាក់ដែលរស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអា
មេរិក។ លោកបានបន្ដថា​ មួយជីវិតលោក គឺពេញចិត្ដនាង Britney Spears ខ្លាំងណាស់ ទើប
មកដល់ពេលថ្មីៗនេះ លោកបានសម្រេចចិត្ត កែមុខមាត់របស់លោក និងប្រដាប់ភេទផងដែរ
ដើម្បីមើលទៅ អោយមានភាពស្រដៀងទៅនឹង នាង Britney Spears អញ្ចឹង។



រូបនាង​ Britney Spears និងលោក​ Kara Hays ពេលដែលកែមុខមាត់រួច

លោក​ Kara Hays បាននិយាយថា​ ការវះកាត់នេះថ្វីត្បិត មានតម្លៃថ្លៃបន្ដិចមែន​​ តែលោក
មានការសប្បាយចិត្ដណាស់។ លោកគិតថា លោកបានសម្រេចនូវ បំណងរបស់លោកហើយ
ពោលគឺ ការប្ដូរភេទពីប្រុសទៅស្រី ជាពិសេសគឺគាត់មានមុខមាត់ស្រដៀងទៅនឹង តារាចម្រៀង
ល្បីទៀត នោះគឺនាង Britney  Spears ៕


ដោយ៖​ សារិន
ប្រភព៖ msn

 


Tags: unbelievable strange boy wants like Britney spears uas