CamNews

ទូរស័ព្ទ 

ធ្លាប់តែលេចចេញរូបភាពម៉ាស៊ីនបិទ ពេលនេះ iPhone 6 បានលេចចេញនូវ រូបភាពម៉ាស៊ីនបើក កំពុងមានដំណើរការ

រូបភាពដែលត្រូវបានផ្ញើមកពីប្រភពអាថ៌កំបាំងមួយ មកកាន់គេហទំព័រ GsmArena បានឲ្យឃើញថា នេះគឺជាផលិតផលដែលត្រូវបានដំឡើងចប់សព្វគ្រប់ ក្នុងស្ថានភាពកំពុងតែបើកម៉ាស៊ីន ដំណើរការ។

ថ្មីៗនេះ GsmArena បានធ្វើការបង្ហោះនូវរូបភាពស្តីពីស្មាតហ្វូន iPhone 6 ម៉ូដែលដែលត្រូវបានដំ ឡើងចប់សព្វគ្រប់ និងអាចមានដំណើរការបាន។ តាមរយះពេលគេហទំព័រព័ត៌មាននេះ រូបភាពត្រូវ បានគេផ្ញើមកឲ្យពីប្រភពដ៏ជិតស្នទ្ធមួយរបស់ពួកគេ។

ដោយសារពណ៌មិនសូវច្បាស់ គេមិនដឹងថា iPhone នេះជាម៉ូដែលពណ៌មាស ឬពណ៌ទឹកប្រាក់នោះ ទេ ប៉ុន្តែគេអាចឃើញយ៉ាងច្បាស់ថា វាកំពុងតែស្ថិតនៅក្នុង Mode អេក្រង់ជាប់សោរ ពោលគឺវាកំពុង តែដំណើរការ បានយ៉ាងល្អ។

បើយោងតាមព័ត៌មានចចាមអារាមកាលពីពេលមុនៗ iPhone 6 នឹងបំពាក់នូវអេក្រង់ទំហំ 4,7 inch IPS LCD, កំរិតរីសូលុយហ្សិន 960 x 1.704 pixel, RAM 2GB, CPU Dual Core 2 GHz, 64-bit។ iPhone 6 អាចនឹងមិនមានម៉ូដែលទំហំ 32GB ទេ តែវានឹងជំនួសដោយម៉ូដែល 128 GB វិញ ទន្ទឹមជា មួយនឹងបណ្តាម៉ូដែលទំហំ 16 និង 64 GB ។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញណែនាំជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ។

បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា Apple នឹងបង្ហាញនូវម៉ូដែលទំហំ 5,5 inch នៃ iPhone 6 នៅក្នុងព្រឹត្តិ ការណ៍ដែលនិយាយខាងលើឬក៏អត់នោះទេ។ ម៉ូដែលនេះ ត្រូវបានគេឲ្យដឹងថា វានឹងប្រើអេក្រង់ sapphire ជាមួយនឹងកម្រាស់ 7mm។ បើតាមឯកសារចចាមអារាម ថ្មីៗនេះ បានឲ្យដឹងថា iPhone 6 នឹងមានកម្រាស់តែ 6,9mm ប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ GsmArena, zing


Tags: iPhone Smartphone Apple Hightech