CamNews

ទូរស័ព្ទ 

៥មុខងាររបស់ Galaxy Note 5 ដែល iPhone សុំចាញ់

Galaxy S6 edge+ និង Galaxy Note 5 បានបើកផ្លូវថ្មីសម្រាប់ស្រឡាយ ហ្វាប្លេត លំដាប់
កំពូលរបស់ Samsung ព្រោះថាវាត្រូវបានផលិតឡើងដោយវត្ថុធាតុលំដាប់ប្រណិត និងកម្មវិធី
មុខងារសំខាន់ៗ មិនចាញ់បណ្ដា ហ្វាប្លេតកំពូលៗក្នុងទីផ្សារបច្ចុប្បន្ន ក្នុងនោះមាន iPhone 6
Plus មកពីក្រុមហ៊ុន Apple ផងដែរ។ ដូច្នេះ តើ Galaxy Note 5 និង S6 edge+ មានអ្វីពិសេស
ដែលធ្វើឱ្យ iPhone ត្រូវខ្លាច?

១.ប៊ិច S PEN


ប៊ិចនេះ ត្រូវបានកែលំអ និងគួរឱ្យចង់ប្រើប្រាស់ជាងមុន អ្នកគ្រាន់តែចុចទៅលើប៊ូតុងតូចមួយ នោះប៊ិចនេះនឹងលោតចេញឱ្យអ្នកប្រើប្រាស់។ នៅពេលម៉ាស៊ីន ស្ថិតក្នុងស្ថានភាព "ដេកលក់"
អ្នកគ្រាន់តែចុចយកប៊ិចមកប្រើប្រាស់ វានឹងដំណើរការភ្លាម។

អេក្រង់ Quad HD Super AMOLED

អេក្រង់នេះ មិនត្រឹមតែនាំមកនូវពណ៌រូបភាពដ៏រស់រវើក និងដ៏គួរអោយចាប់អារម្មណ៍ប៉ុណ្ណោះ
ទេ វាក៏បញ្ចេញភាពខ្លាំងរបស់វា ជាមួយនឹងផ្ទៃពណ៌ខ្មៅផងដែរ ដែលប្រការនេះ iPhone​ មិន
អាចធ្វើបាន។

ជាងនេះ Galaxy Note 5 ក៏បង្ហាញភាពខ្លាំងរបស់ខ្លួន ជាង iPhone 6 Plus ទាក់ទិននឹងអេក្រង់
នេះ។ Galaxy Note 5 បំពាក់អេក្រង់ Quad HD (2560x1440 pixels) ច្បាស់ត្រជាក់ភ្នែក រួម
នឹងដង់ស៊ីតេភិចសេលនៃរូបភាព ឡើងដល់ 518ppi។

ឈីប 8 core និង RAM 4GB

ម៉ាស៊ីន Note 5 ប្រើប្រាស់ឈីប Exynos 8 core ដែលអភិវឌ្ឍដោយយោងទៅលើគោល
14nm រួមនឹងរចនាសម្ព័ន្ធ FinFET ហើយ៤ core 2.1GHz សម្រាប់ការងារធ្ងន់ និង ៤ core
1.5GHz សម្រាប់ការងារធម្មតា។

ទន្ទឹមនឹងនេះ 4GB RAM ប្រាកដជាតួលេខដែលបណ្ដាលឱ្យគូប្រជែងនានា ត្រូវបាក់អំនួត។

ញ្ចូលថាមពលថ្ម​ល្បឿនលឿន និងមិនប្រើខ្សែ


ក្រុមហ៊ុន Samsung បានបំពាក់មុខងារបច្ចេកវិទ្យាចំនួនពីរ ទាក់ទិននឹងថ្ម​ របស់ Galaxy Note
5 នោះគឺមុខងារបញ្ចូលថាមពលថ្ម​ល្បឿនលឿន និងមិនប្រើខ្សែ។​ បច្ចេកវិទ្យានេះ មិនមែន
នៅថ្មីថ្មោងនោះទេ ប៉ុន្តែ ក្នុងពេលនេះ Apple នៅតែមិនទាន់បានបំពាក់បច្ចេកវិទ្យានេះ ឱ្យ
iPhone របស់ខ្លួននៅឡើយ។

តាមដំណឹងពីក្រុមហ៊ុន Samsung បច្ចេកវិទ្យានេះ នឹងជួយឱ្យស្មាតហ្វូនថ្មី​របស់ Samsung ប្រើ
ពេលប្រហែលតែ ២ម៉ោង គឺអាចបញ្ចូលថាមពលពេញ។

YouTube live-streaming


Galaxy Note 5​ ត្រូវបានបំពាក់បច្ចេកវិទ្យា live-streaming ដែលអាចបញ្ចូនរូបភាពផ្ទាល់តាម
រយៈអ៊ីនធឺរណិត នៅលើកាមេរ៉ារបស់ទូរសព្ទ។

Samsung និង YouTube បានសហការណ៍គ្នា ដើម្បីនាំមកនូវបទពិសោធថ្មីនេះដល់អ្នកប្រើ
ប្រាស់។ ការបញ្ចូនរូបភាពផ្ទាល់តាមរយៈអ៊ីនធឺរណិតនៅលើ Galaxy Note 5 អាចធ្វើបានជា
មួយនឹងបណ្ដាឧបករណ៍ដទៃ ដូចជា កុំព្យូទ័រ ថេប្លេត ស្មាតហ្វូន ទូរទស្សន៍ឆ្លាតវៃ រួមនឹងប្រៅ
សឺរនានាដែលអាចបើកបាន youtube ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ foxnews


Tags: Galaxy Note 5 មុខងារ