CamNews

ប្លែកៗ 

បុរសចំណាស់ពីរនាក់ ផ្លុំភ្លើងចេញតាមមាត់

បុរសដ៏អស្ចារ្យ ពីរនាក់ បានសំដែងជំនាញពិសេសរបស់ខ្លួន គឺផ្លុំភ្លើងចេញតាមមាត់ បង្ហាញ
សាធារណជនទស្សនានៅតាមដងផ្លូវ ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក ។

បើយោងតាមបណ្តាញសារពត៌មាន  dailymail បានឱ្យដឹងថា  មានបុរសចំណាស់ ពីរនាក់
បានផឹកស្រា  ដែលមានជាតិអាកុលខ្លាំង អាចដុតឆេះ បន្ទាប់មក កាន់ភ្លើងនៅជាប់នឹងដៃ
ហើយផ្លុំស្រាពីក្នុងមាត់ចេញមកក្រៅ  បង្កើតបានជាដុំភ្លើងមួយដ៏ធំ បង្ហាញសាធារណជន
នៅតាមផ្លូវ។

សារពត៌មាន dailymail បានបន្តទៀតថា ការផ្លុំភ្លើងចេញតាមមាត់របស់បុរសវ័យចំណាស់
ទាំងពីរនាក់   កំពុងតែមានការចាប់អារម្មណ៍    ពីអ្នកទស្សនាជាច្រើន   នៅតាមបណ្តាញ
អ៊ិនធឺណែត៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: Unbelievable Strange Breathing fire Us