CamNews

ព័ត៌មានបច្ចេកវិទ្យា 

LG នឹងផលិតស្មាតហ្វូន Nexus ជំនាន់បន្ទាប់ និង TV ដល់ Google

ប្រភពព័ត៌មានមួយ ទើបតែផ្គត់ផ្គង់នូវបណ្តាព័ត៌មានថ្មីបំផុត បានឲ្យឃើញថា LG បានបន្តសហ
ការជាមួយ Google ក្នុងការច្នៃបង្កើតស្មាតហ្វូនត្រកូល Nexus ជំនាន់បន្ទាប់ ពី Nexus 4 កាលពី
ឆ្នាំ 2012។ មិនមែនមានតែស្មាតហ្វូននោះទេ, សារព័ត៌មាន Korea Times ពីកូរ៉េខាងត្បូង នៅបាន
បង្ហើបឲ្យដឹងថា LG នឹងផលិត ផលិតផលជាច្រើនផ្សេងទៀតដល់ Google, នៅចំពោះមុខគឺមាន
TV OLED។ 

គំរូរចនាម៉ូតសាកល្បងមួយរបស់ Nexus 5

បច្ចុប្បន្ន ក្រៅពី Version Android បន្ទាប់ (ដែលអាចជា Key Lime Pie) នៅមិនទាន់មានព័ត៌មាន
ចចាមអារាមអ្វីច្រើនទេ ពាក់ព័ន្ធនឹង Nexus ជំនាន់បន្ទាប់របស់ Nexus 4។ និយាយពី TV ប្រភព
ចចាមអារាមបានឲ្យដឹងថា នឹងមាន TV OLED មួយក្រោមការសហការគ្នារវាង Google និង LG
ទន្ទឹមនឹងបណ្តាស៊េរី Google TV សព្វថ្ងៃ៕

ដោយ៖ សិលា
ប្រភព៖ TTE & VR


Tags: LG the next Nexus smartphone Google TV hightech