CamNews

ទូរស័ព្ទ 

Galaxy Note 7 បែកធ្លាយព័ត៌មាន មុនម៉ោងបង្ហាញខ្លួន

នៅវេលាម៉ោង ២២យប់នេះ Galaxy Note 7 នឹងត្រូវបានគេបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ រូបថត និង
ព័ត៌មានស្ដីអំពីស្មាតហ្វូននេះ នៅតែបន្តលេចធ្លាយ។

ប្រអប់ Galaxy Note 7 ពណ៌លឿង

នៅយប់នេះ (ម៉ោង ២២យប់ ម៉ោងនៅកម្ពុជា) ក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៍សំខាន់
របស់ខ្លួននៅ Rio (ប្រេហ្ស៊ីល) ក្រុងឡុង (ប្រទេសអង់គ្លេស) ញូវយ៉ក (អាមេរិក) ដើម្បីឧទ្ទេសនាម
Galaxy Note 7 ដែលជាម៉ូដែលហ្វាប្លែតថ្មីបំផុតរបស់ក្រុមហ៊ុន។ បើទោះជានៅប៉ុន្មានម៉ោងទៀត
ទើបដល់វេលាត្រូវបង្ហាញខ្លួន ប៉ុន្តែ ព័ត៌មាន និងរូបថតស្ដីពីផលិតផលនេះ នៅតែបន្តលេចធ្លាយ
នៅប្រព័ន្ធអ៊ីនធឺរណែត។

ដំបូងគឺរូបថតពិត និងប្រអប់របស់ Galaxy Note 7 កំណែពណ៌លឿង។ គេឃើញថា ឧបករណ៍នេះ មានអេក្រង់កោងទេរទៅទាំងសងខាង ដូចទៅនឹង S7 Edge ប៉ុន្តែ វាធំជាង និងមានលក្ខណៈជ្រុង
ជាង។

បន្ទាប់មកគឺ planogram របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Sprint ដែលមានផ្ទុកព័ត៌មានដែលគួរឱ្យចាប់
អារម្មណ៍បំផុតរបស់ Galaxy Note 7។ នៅលើ planogram នេះ មានសរសេរថា ប៊ិច S Pen ខ្លាំង
បំផុត, ទប់ទល់នឹងជម្រាបទឹកស្ដង់ដា IP68, អេក្រង់ Super AMOLED កោង, អង្គចងចាំ 64GB
អាចបន្ថែមតាមរយៈម៉េម៉ឺរី។ល។

នេះជារូបភាព​ស្ដីអំពី planogram របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Sprint

ប្រភពព័ត៌មានបានឱ្យដឹងថា Samsung ចាប់ផ្ដើមទទួលការបញ្ជាទិញភ្លាម បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃ
ទី ២សីហា ត្រូវបានបញ្ចប់។ Galaxy Note 7 នឹងត្រូវបានដាក់លក់នៅអឺរ៉ុប ចាប់ពីថ្ងៃទី ១៦សីហា
ខាងមុខ។

ប្រែសម្រួល ៖ បុត្រា


Tags: Galaxy Note 7 ស្មាតហ្វូន