CamNews

ភាពយន្ត 

រឿង “From A House On Willow Street” ជារឿងខ្មោចព្រលឹងចងអាឃាតដែលព្រឺឆ្អឹងខ្នងតាំងពីដើមដល់ចប់ស្ទើរតែ...

កំសាន្ត៖ ចង់ដឹង ពីក្បាច់ខ្មោចលងថ្មីទេ? បើសិនជាទស្សនិកជន មានគម្រោងទៅមើលរឿង “From A House On Willow Street” កុំភ្លេចតាមដានឈុតខ្មោចលងមួយ ដែលថ្មី គួរឲ្យស្រៀវឆ្អឹងខ្នង បះសក់ ហើយ ជាពិសេសរឿងនេះខ្លាចខ្លាំង មិនចាញ់ខ្សែភាពយន្ត Evil Dead និងស្ទើរតែថប់ខ្យល់ មិនចាញ់ខ្សែភាពយន្ត កុំដកដង្ហើម ឬ Don’t Breathe ពីផលិតកម្ម Sony Pictures ដែលធ្លាប់ចាក់បញ្ចាំងពីមុនមកទេ។

រឿង “From A House On Willow Street” និយាយពីស្រីវ័យក្មេងម្នាក់ ត្រូវបានចាប់ជម្រិត តែក្រោយមក ក្រុមចាប់ជម្រិតទាំងនោះដឹងថា តាមពិតពួកគេជាអ្នករងគ្រោះទៅវិញ ព្រោះនារីដែលពួកគេកំពុងចាប់ មានអ្វីមួយដែលអាថ៌កំបាំងនៅក្នុងខ្លួន។



បើយាយពីខ្មោចវិញ គឺមើលទៅ មិនត្រឹមតែខ្លាចទេ គឺញញើតថែមទៀតផង ចំពោះសាច់រឿង ទីកន្លែងថត តួអង្គ និងបច្ចេកទេសថតវិញ មិនចាញ់រឿងខ្មោចល្បីៗ ដែលទស្សនិកជនធ្លាប់មើលនោះទេ លើសពីនេះ ប្រហែលជាខ្លាចជាងផងក៏ថាបាន។

តោះ! មកទទួលបទពិសោធន៍ញាក់សាច់ តាមរយៈភាពយន្ត “From A House On Willow Street” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ តែគួរអោយសោកស្តាយអ្នកអាយុក្រោម ១៨ ឆ្នាំមិនតម្រូវអោយចូលទស្សនានោះទេព្រោះតែមានឈុតឆាកគួរអោយព្រឺសម្បុរសខ្លាំងនិងញញើតណាស់។




ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited


Tags: Movie