CamNews

ព័ត៌មានជាតិ 

រថយន្ត ៣គ្រឿង បុកបន្តកន្ទុយគ្នានៅមុខព្រលានយន្តហោះ

(ភ្នំពេញ)៖ រថយន្ត ៣គ្រឿងបានបុកបន្តកន្ទុយពេលកំពុងឈប់រង់ចាំភ្លើងស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ នាម៉ោងប្រមាណ ២២៖២០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកនៅ លើរថយន្តនោះឡើយ ខូចតែរថយន្តប៉ុណ្ណោះ។

សន្តិសុខឈរយាមនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់ Fresh News ថា នៅអំឡុងពេលកើតហេតុនេះ គេបានឃើញ រថយន្ត Lexus ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7559 ក្នុងទិសដៅចូលរាជធានីភ្នំពេញ ដោយខាងក្រោយមានសណ្តោងអូប័រ ពេលមកដល់មុខប្រលានយន្តហោះ កន្លែងកើតហេតុរថយន្ត Lexes ស៊េរីទំនើប បានឈប់រង់ចាំភ្លើងស្តុប។

ពេលកំពង់ឈប់រង់ចាំភ្លើងស្តុបនោះ ស្រាប់តែមានរថយន្ត Honda CRV ពណ៌ទឹកប្រាក់មួយគ្រឿងស្លាកលេខភ្នំពេញ 2H-8341 បើក មកពីក្រោយ បានទុចដំណើរ ជាមួយរថយន្ត Lexus ហើយបាន ជាន់ហ្រាំងឈប់ទាំងបង្ខំ ពេលនោះក៏មានរដយន្ត Camry ឆ្លាមពណ៌ ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ 2L-3966 បានមកបុក Honda CRV ពីក្រោយពេញទំហឹងធ្វើឲ្យរថយន្ត CRV ស្ទុះទៅបុករឺម៉កអូប័រ ដែលរថយន្ត Lexus សណ្តោងរងការខូចខាតផងដែរ។

រឺឯរថយន្ត Camry ឆ្លាមដែលបុកគេពីក្រោយរងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ និងរថយន្ត CRV រងការខូចខាតបន្តិចបន្តួច។ ក្រោយ វាស់វែង ដោយភាគីទាំង៣ មិនអាចសម្រួលបញ្ចប់បញ្ហានោះ រថយន្តទាំងបីគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរ ចុះមកវាស់វែង និង ស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Healthy tips National news Local news