CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឡូយម្ល៉េះ! កម្មវិធី​ហ្គេម​ទូរស័ព្ទ Jailbreak ឈ្នះ​មេដាយ​មាស និង​ទឹក​ប្រាក់ 10,000 ដុល្លារ

ស្ថិត​ក្នុង​ចំណោម​អ្នក​ចូល​រួមប្រកួត​ចំនួន 37 រូប ក្នុង​កម្មវិធី Cambodia ICT Awards កម្មវិធី​ហ្គេម​ទូរស័ព្ទ Jailbreak ដែល​បង្កើត​ដោយ DirexPlay បាន​ឈ្នះ​មេដាយ​មាស និង​ទឹក​ប្រាក់ 10,000 ដុល្លារ។ កម្មវិធី​ហ្គេម​ទូរស័ព្ទនេះត្រូវ​បាន​បង្កើត​ដោយ developer ក្នុង​ស្រុក​ ដោយ​សហការណ៍​ជាមួយ​នឹង​ផលិតករ​របស់​រឿង Jailbreak ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទាំង​ក្នុង​ប្រព័ន្ធ iOS និង Android។​

ចំណែក​ឯ ​វិទ្យាស្ថាន​​បើក​ទូលាយ​ (Open Institute) បាន​ឈ្នះ​មេដាយប្រាក់ និង​ទឹក​ប្រាក់ 3,000 ដុល្លារ សម្រាប់​កម្មវិធី​ស្វែង​រក​ការងារ​​។ ឯ​ក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឈ្នះ​មេដាយ​សំរិទ្ធ និង​ទឹក​ប្រាក់ 1,000 ដុល្លារ សម្រាប់​ Car Registration Automation System ដែល​ជួយ​សន្សំ​សំចៃពេល​វេលា និង​ថវិការ ជាពិសេស​កាត់​បន្ថយ​អំពើ​ពុក​រលួយ។ 



គួរបញ្ជាក់​ផង​ដែរ​ថា កម្មវិធី Cambodia ICT Awards ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (National Institute of Post, Telecoms and ICT) តាំង​ពី​ឆ្នាំ ២០១៥ ដើម្បី​លើក​ទឹក​ចិត្ត និង​ផ្សព្វផ្សាយ​អ្នក​ដែល​មាន​ទេពកោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​ ខាង​បច្ចេកវិទ្យា​ក្នុង​ប្រទេសកម្ពុជា៕



ប្រែសម្រួល៖ High

ប្រភព៖ khmertimes