CamNews

ប្លែកៗ 

ប្លែកៗ ៖ លេចចេញ Batman ចាប់ខ្លួនឧក្រិដ្ឋជន ដែលធា្លប់តែមានក្នុងភាពយន្ត

ប្លែកៗ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញ
ផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសមិនស្គាល់អត្តសញ្ញាណ
ម្នាក់ត្រូវបានរកអោយឃើញថា ស្ថិតនៅក្នុងសម្លៀកបំពាក់មនុស្សប្រជៀវ (Batman)បាន
នាំជនសង្ស័យ ក៏ដូចជា ជនជាប់ចោទមកកាន់បុស្តិ៍ប៉ូលីស។

គួរបញ្ជាក់ផងដែរថា កាលដែលលេចឡើងនូវមនុស្សប្រជៀវនេះបង្កជាភាពភ្ញាក់ផ្អើលជា
ខ្លាំង ស្របពេលដែលបន្តិចក្រោយមកគាត់ក៏ត្រូវបានបាត់ខ្លួន ដែលករណីបែបនេះ ធ្លាប់
តែមាននៅក្នុងខ្សែភាពយន្ត។ លើសពីនេះទៅទៀត​ ប្រភពដដែលបានបញ្ជាក់អោយដឹង
ថា  បើតាមសម្តីក្រុមមន្ត្រីប៉ូលីស  បញ្ជាក់អះអាងទាក់ទិនទៅនឹងរូបខាងលើបានបញ្ជាក់
អោយដឹងថា បុរសប្រជៀវពិតរូបនោះ បាននាំខ្លួនជនជាប់ចោទម្នាក់វ័យ២៧ឆ្នាំ មកកាន់
បុស្តិ៍ប៉ូលីស Trafalgar House Police Station កាលពីវេលាទាបភ្លឺ ថ្ងៃ២៥ ខែកុម្ភៈកន្លង
ទៅនេះ ខណៈពេលដែលជនដៃដល់ជាប់ចោទពីបទលួចរបស់ និងឧក្រិដ្ឋកម្មមួយចំនួន
ផ្សេងទៀត៕

ដោយ ៖ រិទ្ធី
ប្រភព ៖ BBC


Tags: international news strange video news pictures