CamNews

ព័ត៌មានបច្ចេកវិទ្យា 

ការពិតដ៏គួរឱ្យចាប់អារម្មណ៍របស់ភព “នរក” សុក្រ របស់ប្រព័ន្ធព្រះអាទិត្យ

ភពសុក្រ (Venus) គឺជាភពទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ មានបរិស្ថានមហាអាក្រក់ និងមានភ្នំភ្លើង
យក្សផងដែរ។


មួយថ្ងៃនៅលើភពសុក្រ ស្មើនឹង ២៤៣ថ្ងៃនៅលើភពផែនដី ដោយសារតែវាវិលយឺតខ្លាំងពេក។
ប៉ុន្តែ មួយឆ្នាំរបស់ភពសុក្រ ស្មើនឹង ២២៤,៧ថ្ងៃ នៅលើផែនដី នេះបើតាមទំព័រ Telegraph។

បរិស្ថាននៅលើភពសុក្រ ពិតជាអាក្រក់ក្រៃលែង។ សីតុណ្ហភាពនៅលើភពនេះ គឺ ៤៧០អង្សា
អាចធ្វើឱ្យសំណរលាយបាន។ សម្ពាធបរិយាកាសនៅលើភពនេះ ស្មើនឹងសម្ពាធទឹកសមុទ្ររបស់
ផែនដីក្នុងជម្រៅមួយគីឡូម៉ែត្រ។ ភពសុក្រគឺជាភពមួយដែលភ្លឺបំផុតនៅលើអាកាស បណ្ដាលឱ្យ
មនុស្សជាច្រើនច្រឡំថា វាជា UFO ។

ភពសុក្រ មានភ្នំភ្លើងច្រើនជាងគេបង្អស់ក្នុងចំណោមភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
ភ្នំភ្លើងមួយចំនួននៅលើភពនេះ មានអង្កត់ផ្ចិតឡើងដល់ ២៤០គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្ដ្រមួយ
ចំនួនយល់ថា នៅពេលអនាគត ពេលព្រះអាទិត្យរីកធំ វានឹងបណ្ដាលឱ្យផែនដីមានបរិស្ថានដូច
ទៅនឹងភពសុក្រនាបច្ចុប្បន្ន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Telegraph


Tags: Venus ភពសុក្រ