CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្វែងយល់ពីការតំឡើងបណ្ដាញ Wireless

បណ្តាញ Wireless នៅផ្ទះ អនុញ្ញាតឱ្យអ្នកអាចលេងអ៊ីនធឺណិត ពីទីកន្លែងច្រើនបន្ថែមទៀតនៅ គេហដ្ឋានរបស់អ្នក។ អត្ថបទនេះ នឹងរៀបរាប់អំពីជំហានមូលដ្ឋានដើម្បីដំឡើងបណ្តាញ wireless និងចាប់ផ្តើមប្រើប្រាស់វា។

ត្រៀមសម្ភារៈ ដែលត្រូវប្រើ

មុនពេលអ្នកអាចដំឡើងបណ្តាញ Wireless របស់អ្នកបាន អ្នកចាំបាច់ត្រូវមានសម្ភារៈដូចខាងក្រោមនេះ៖

ការតភ្ជាប់អ៊ីនធឺណិត  ដោយ Broadband និង Modem៖ ការតភ្ជាប់អ៊ីនធឺណិត ដោយ Broadband  គឺជាការតភ្ជាប់អ៊ីធឺណិត ដែលមានល្បឿនលឿន។  Digital Subscriber Line (DSL) និងខ្សែកាប គឺជាវត្ថុពីរយ៉ាង ដែលត្រូវការជាចាំបាច់បំផុត។ អ្នកអាចទទួលបានការតភ្ជាប់អ៊ីនធឺណិតដោយ Broadband តាមរយៈការទំនាក់ទំនងទៅកាន់ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ។ ជាធម្មតា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដែលផ្តល់បច្ចេកវិទ្យា DSL គឺជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ ហើយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដោយខ្សែកាប គឺជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាប។ ជាញឹកញាប់ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ផ្តល់ជូនម៉ូឌឹម Broadband ។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមួយចំនួន ផ្តល់ជូនផងដែរនូវការរួមបញ្ចូលគ្នា ទាំង Modem និង Wireless Router។ អ្នកក៏អាចរកជាវឧបករណ៍ទាំងនេះ នៅហាងលក់កុំព្យូទ័រ ឬហាងលក់គ្រឿងអេឡិចត្រូនិក និងតាមអនឡាញផងដែរ ។

Wireless RouterRouter មួយអាចបញ្ជូនព័ត៌មានរវាងបណ្តាញរបស់អ្នក និងអ៊ីនធឺណិត។ តាមរយៈ Wireless Router អ្នកអាចតភ្ជាប់កុំព្យូទ័រទៅនឹងបណ្ដាញរបស់អ្នក ដោយប្រើសញ្ញាវិទ្យុជំនួសខ្សែ។ ការភ្ជាប់អ៊ីនធឺណិតនេះ មាននូវប្រភេទផ្សេងៗគ្នានៃបច្ចេកវិទ្យាបណ្តាញ Wireless ជាច្រើន រួមមានដូចជា 802.11a, 802.11b, 802.11g, 802.11n និង 802.11ac។

អាដាប់ទ័របណ្តាញ Wireless ៖  អាដាប់ទ័របណ្តាញ Wireless  គឺជាឧបករណ៍ ដែលបានភ្ជាប់កុំព្យូទ័ររបស់អ្នក ទៅកាន់បណ្តាញ Wireless។ ដើម្បីតភ្ជាប់ឧបករណ៍ចល័ត និងកំព្យូទ័រលើតុរបស់អ្នក ទៅនឹងបណ្ដាញ​ Wireless  កុំព្យូទ័រ ត្រូវមានអាដាប់ទ័របណ្តាញ Wireless។ កុំព្យូទ័រយួរដៃ និង Tablet ភាគច្រើន  និងកំព្យូទ័រលើតុមួយចំនួន មានមកជាមួយ នូវអាដាប់ធ័រណ្តាញ Wireless  ដែលត្រូវបានដំឡើងរួចជាស្រេច ។

ដើម្បីត្រួតពិនិត្យថាតើ កំព្យូទ័ររបស់អ្នក មានអាដាប់ធ័របណ្ដាញ Wireless ឬក៏អត់ សូមអនុវត្ដដូចខាងក្រោម៖

១. ធ្វើការជ្រើសរើសប៊ូតុង Start វាយពាក្យ Device Manager ហើយបន្ទាប់មកធ្វើការ Select លើវា។

២. Expand Network adapters

៣. ស្វែងរក Network Adaptor ដែលមានឈ្មោះថា៖ “Wireless”។

ការដំឡើង Modem និង Internet Connection

បន្ទាប់ពីអ្នកមានឧបករណ៍ទាំងអស់នេះហើយ អ្វី ដែលអ្នកត្រូវធ្វើបន្ទាប់ គឺដំឡើង Modem និងការតភ្ជាប់អ៊ីនធឺណិតរបស់អ្នក។ ប្រសិនបើ Modem  របស់អ្នក ពុំត្រូវបានដំឡើងឱ្យអ្នក ដោយក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISP) ទេ សូមអនុវត្ដតាមការណែនាំ ដែលភ្ជាប់មកជាមួយ Modem របស់អ្នក ដើម្បីតភ្ជាប់វា ទៅកុំព្យូទ័ររបស់អ្នក និងអ៊ីនធឺណិត។ ប្រសិនបើអ្នកប្រើបច្ចេកវិទ្យា Digital Subscriber Line (DSL) សូមភ្ជាប់ Modem របស់អ្នក ទៅរន្ធដោតទូរស័ព្ទ(Phone Jack)។ ប្រសិនបើអ្នកប្រើខ្សែកាប សូមភ្ជាប់  Modem របស់អ្នក ទៅនឹងរន្ធដោតខ្សែកាប (Cable Jack)។

កន្លែងគួរដាក់ Wireless Router

សូមដាក់ Wireless Router របស់អ្នក នៅកន្លែងណា ដែលវានឹងទទួល Signal  ខ្លាំងបំផុត ដោយមានកម្រិតនៃការរំខានតិចតួចបំផុត។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ  សូមអនុវត្ដតាមគន្លឹះដូចខាងក្រោមនេះ៖

ដាក់ Wireless Router របស់អ្នក នៅទីតាំងចំណុចកណ្តាល ។ សូមដាក់ Wireless Router របស់អ្នកឱ្យជិតចំណុចកណ្តាលនៃគេហដ្ឋានរបស់អ្នកតាមតែអាចធ្វើទៅបាន ដើម្បីបង្កើនកម្លាំង Wireless Signal  ពេញគេហដ្ឋានរបស់អ្នក។

សូមដាក់ Wireless Router ឱ្យផុតពីកម្រាល និងឱ្យឆ្ងាយពីជញ្ជាំង និងវត្ថុធ្វើពីដែកដូចជា ទូដែកជាដើម។ ការរាំងស្ទះរូបីរវាងកុំព្យូទ័ររបស់អ្នក និងសញ្ញា Router មានកម្រិតតិចប៉ុនណា អ្នកក៏មានលទ្ធភាពប្រើប្រាស់កម្លាំង Signal របស់ Router ពេញលេញប៉ុណ្ណោះដែរ។

កាត់បន្ថយការជ្រៀតជ្រែក៖  ឧបករណ៍បណ្តាញមួយចំនួន ប្រើនូវរលកវិទ្យុ 2.4 gigahertz (GHz) ។ នេះជាហ្រ្វេកង់ ដែលដូចគ្នានឹង microwaves និងទូរស័ព្ទឥតខ្សែជាច្រើនផងដែរ។ ប្រសិនបើអ្នកបើក microwave ឬទទួលការហៅ នៅលើទូរស័ព្ទឥតខ្សែ  Wireless Signal អ្នកអាចរងការរំខានម្ដងម្កាល។ អ្នកអាចជៀសវាងបញ្ហាទាំងនេះ តាមរយៈការប្រើប្រាស់ទូរស័ព្ទឥតខ្សែ ជាមួយនឹងហ្វ្រេកង់ខ្ពស់ក្នុងកម្រិត 5.8 GHz ។

ធានាសុវត្ថិភាពបណ្តាញ Wireless របស់អ្នក
បញ្ហាសន្ដិសុខ តែងតែជាកត្ដាសំខាន់ជានិច្ច  ហើយជាមួយនឹងបណ្តាញ Wireless  វាកាន់តែ សំខាន់ថែមទៀត ពីព្រោះ Signal នៃបណ្តាញរបស់អ្នក អាចនឹងត្រូវសាយភាយ នៅខាងក្រៅផ្ទះរបស់អ្នក។ ប្រសិនបើអ្នក មិនជួយឱ្យបណ្ដាញរបស់អ្នកមានសុវត្ថិភាពទេ មនុស្ស ដែលមានកុំព្យូទ័រ នៅក្បែរនោះ អាចចូលដំណើរការព័ត៌មាន ដែលរក្សាទុក នៅលើកុំព្យូទ័រ បណ្ដាញរបស់អ្នក និងប្រើការតភ្ជាប់អ៊ីនធឺណិតរបស់អ្នក។

វិធីធ្វើឱ្យបណ្ដាញរបស់អ្នកកាន់តែមានសុវត្ថិភាព
ធ្វើការផ្លាស់ប្តូរ Default Username និង Password ដើម្បីជួយការពារ  Router របស់អ្នក។ ក្រុមហ៊ុនផលិត Router ភាគច្រើន មាននូវ Default Username និង Password នៅលើ Router និង Default Network Name (ដែលគេស្គាល់ផងដែរថា  SSID) ។ មនុស្ស អាចប្រើប្រាស់ទិន្នន័យនេះ ដើម្បីចូលដំណើរការ Router របស់អ្នក ដោយអ្នកមិនដឹងខ្លួន។ ដើម្បីជៀសវាងបញ្ហាបែបនោះ សូមធ្វើការផ្លាស់ប្តូរ  Default Username និង Password សម្រាប់ Router របស់អ្នក។

បង្កើត Security key (Password) សម្រាប់បណ្តាញរបស់អ្នក។ បណ្តាញ Wireless មាននូវ Network Security Key ដើម្បីជួយការពារ បណ្ដាញពីការចូលដំណើរការ ដោយគ្មានការអនុញ្ញាត។ យើងសូមណែនាំឱ្យប្រើប្រាស់ប្រព័ន្ធ Wi-Fi Protected Access 2 (WPA2) security ប្រសិនបើ Router របស់អ្នក Support វា។ សូមពិនិត្យមើលឯកសារ ដែលភ្ជាប់មកជាមួយ Router របស់អ្នក ដើម្បីសិក្សាព័ត៌មានលម្អិត ព្រមទាំងសិក្សាពីប្រភេទ Security ដែល Support និងរបៀបដំឡើងវា។

Router មួយចំនួន Support ប្រព័ន្ធ Wi-Fi Protected Setup (WPS)។ ប្រសិនបើ Router របស់អ្នក Support ប្រព័ន្ធ WPS និងត្រូវបានភ្ជាប់ទៅបណ្តាញ សូមអនុវត្ដតាមជំហានទាំងនេះ ដើម្បីធ្វើការកំណត់នូវ Network Security Key៖

១. ចុចលើប៊ូតង់ Start  វាយពាក្យ Network and Sharing Center ហើយបន្ទាប់មក ធ្វើការជ្រើសរើស នៅក្នុង List។

២. ចុចលើ Set up a new connection or network

៣. ចុចលើ Set up a new network បន្ទាប់មកជ្រើសរើសយកពាក្យ Next

អ្នកជំនួយការ(wizard)  នឹងណែនាំអ្នកពីការការបង្កើត Network Name និង Security Key ។ ប្រសិនបើ Router របស់អ្នក Support វា ជំនួយការ (wizard) នឹងកំណត់ Default  ទៅជា Wi‑Fi Protected Access (WPA or WPA2) security ។ យើងសូមណែនាំអ្នកឱ្យប្រើ WPA2 ពីព្រោះវាផ្តល់នូវសន្តិសុខបានល្អប្រសើរជាង WPA ឬ Wired Equivalent Privacy (WEP) ។ តាមរយៈ WPA2 ឬ WPA អ្នកអាចប្រើ Paraphrase បាន ដូច្នេះអ្នកមិនចាំបាច់ចងចាំ cryptic sequence នៃលេខ និងអក្សរក៏បាន។

សូមកត់ Security របស់អ្នក ហើយរក្សាវាទុក នៅកន្លែងសុវត្ថិភាព។ អ្នកក៏អាច Save នូវ Security របស់អ្នកនៅលើ USB flash drive  ផងដែរ ដោយអនុវត្ដតាមការណែនាំ នៅក្នុង Wizard។ (ការរក្សាទុក(Saving) Security Key  របស់អ្នក ទៅក្នុង USB flash drive ក៏អាចប្រព្រឹត្ដទៅបានផងដែរ នៅក្នុង Windows 8 និង Windows 7 ប៉ុន្តែមិនអាច ធ្វើឡើងនៅលើ Window 10 បានទេ។)

ប្រើប្រាស់ Firewall ៖ Firewall គឺជា Hardware ឬកម្មវិធី Software ដែលអាចជួយការពារកុំព្យូទ័ររបស់អ្នកពី Users  ដែលគ្មានការអនុញ្ញាត ឬកម្មវិធី Software គ្រោះថ្នាក់ ។ ការដាក់ឱ្យដំណើរការនូវកម្មវិធី Firewall នៅលើកុំព្យូទ័រនីមួយៗ នៅលើបណ្តាញរបស់អ្នក អាចជួយគ្រប់គ្រងការរីករាលដាលនៃកម្មវិធី Software គ្រោះថ្នាក់ នៅលើបណ្តាញរបស់អ្នក និងអាចជួយការពារកុំព្យូទ័ររបស់អ្នក នៅពេលដែលអ្នក កំពុងចូលដំណើរការ លើបណ្ដាញអ៊ិនធឺណិត។ Windows  Firewall គឺត្រូវបានរួមបញ្ចូលទាំង Version របស់ Windows នេះផងដែរ។

ភ្ជាប់កុំព្យូទ័ររបស់អ្នកទៅបណ្ដាញ Wireless

១. ចុចយកពាក្យ Network ឬ Icon នៅកន្លែង Notification

២. នៅក្នុងបញ្ជី Network សូមជ្រើសរើសយក Network ដែលអ្នកចង់ភ្ជាប់ ហើយបន្ទាប់មកចុចលើពាក្យ Connect

៣. វាយ Security Key(Password)

៤. អនុវត្ដតាមការណែនាំបន្ថែមទៀត ប្រសិនបើមាន ។ 

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ ៖ www.mekongnet.com.kh

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ tech-faq


Tags: Mekongnet