CamNews

ព័ត៌មានបច្ចេកវិទ្យា 

លក្ខណៈសម្បត្តិ និងតម្លៃលក់របស់​ Galaxy Tab S 2​ និង Galaxy Tab E ត្រូវបានបង្ហើបឲ្យដឹង

តម្លៃលក់របស់ម៉ូដែល Galaxy Tab S 2 នឹងស្ថិតនៅចន្លោះប្រហែល ៤៤០ ទៅ ៥៥០ ដុល្លារ ដែលក្នុង នោះ Galaxy Tab E ដែលទើបតែបង្ហាញណែនាំខ្លួនមុននេះមិនយូរប៉ុន្មាន នឹងមានតម្លៃលក់ជិត ២២០ ដុល្លារ។ 

អាន៖ ស្មាតហ្វូនស្តើងជាងគេរបស់ Samsung នឹងដាក់បង្ហាញខ្លួននៅថ្ងៃទី ១៧ កក្កដា មានតម្លៃលក់ ក្រោម ៥០០ ដុល្លារ?

តាមប្រភពពី Sammobile បើទោះបីជា Galaxy Tab S 2 នៅមិនទាន់បង្ហាញខ្លួន ប៉ុន្តែថែប្ល៊ែតនេះត្រូវ បានកំណត់តម្លៃលក់ខ្ពស់គួរសម។ នេះអាចជាម៉ូដែលស៊េរីខ្ពស់ ប្រកួតប្រជែងជាមួយស៊េរី iPad របស់ Apple។

Galaxy Tab S 2 8.0 (SM-T710) ម៉ូដែល Wi-Fi និង Galaxy Tab S 2 9.7 (SM-T810) នឹងមានតម្លៃ លក់នៅចន្លោះប្រហែលពី ៤៤០ ដុល្លារ ទៅ ៥៥០ ដុល្លារ។ ក្នុងនោះម៉ូដែល Galaxy Tab S 2 9.7 (SM-T815) ដែលមានតំណភ្ជាប់ 4G LTE នឹងមានតម្លៃលក់ប្រហែល ៦៤៩ ដុល្លារ។

អាន៖ កាន់តែច្បាស់ហើយ! ភស្តុតាងបន្ថែមបញ្ជាក់ iPhone 6S មានកាមេរ៉ា 12 MP, RAM ដំឡើងទំហំទ្វេដង

Galaxy Tab S 2 បំពាក់នូវអេក្រង់ Super AMOLED ជាមួយនឹងរីសូលុយហ្សិន 2.048 x 1.536 pixel។ បើនិយាយពីកម្លាំងដំណើការ ថែប្ល៊ែតនឹងបំពាក់មកជាមួយនូវឈីបដំណើរការ Exynos 5433, RAM 3 GB និងអង្គចងចាំ 32 GB។

Galaxy Tab S 2 អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD និងមាន Wi-Fi ac។ ថែប្ល៉ែតនេះ មានថាមពលថ្ម 3850 mAh (សម្រាប់ម៉ូដែល 8 inch) និង 5870 mAh (សម្រាប់ ម៉ូដែល 9.7 inch)។

អាន៖ iPhone 6C តម្លៃធូរថ្លៃ អាចនឹងប្រើប្រាស់ សំបកធ្វើពីលោហធាតុ មិនមែនជ័រដូច 5C

ចំណែក Galaxy Tab E វិញត្រូវបាន Samsung កំណត់តម្លៃលក់នៅក្នុងកំរិតទាប និងបានដាក់បង្ហាញ នៅប្រទេសឥណ្ឌាកាលពីខែមិថុនា កន្លងទៅនេះ។ Galaxy Tab E មានតម្លៃលក់ជិត ២២០ ដុល្លារ។

Galaxy Tab E ប្រើប្រាស់អេក្រង់ TFT LCD 9.7 inch រីសូលុយហ្សិន 1.280 x 800 pixel។ ថែប្ល៊ែតត្រូវ បានបំពាក់ជាស្រេចនូវឈីប quad core 1.3 GHz, RAM 1.5 GB និងអង្គចងចាំ 8 GB។ បើតាម Samsung វាអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD និងមានថាមពលថ្ម 5000 mAh។

Galaxy Tab E ត្រូវបានគេរំពឹងទុកថា នឹងដាក់លក់ដំបូងគេនៅលើទីផ្សារតៃវ៉ាន់ នៅចុងខែកក្កដានេះ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Sammobile, Vreview

 


Tags: Galaxy Tab S 2 Galaxy Tab E Samsung Tablet Hightech