CamNews

យល់ដឹង 

ចង់ដាំស្វាយឲ្យបានល្អមែនទេ? នេះគឺជាវិធីកំចាត់ដង្កូវឌួងស៊ីដើមស្វាយ

យល់ដឹង ៖ មុនដំបូងយើងត្រូវយកមែកឈើ ឬដែកលួសរឹង រុកចូលតាមរន្ធដែលមានដង្កូវស៊ី ដើម្បីឲ្យរន្ធរីកធំងាយបាញ់ថ្នាំមូសចូល រួចបាញ់ឲ្យជោគ បាញ់ ២ឬ៣ដង គឹដង្កូវនឹងងាប់អស់ ហើយដើមស្វាយនឹងមានសុខភាពល្អឡើងវិញ។ 

បើសិនជាឃើញថាឌួងចាប់ស៊ីហើហមាន២វិធី
* វិធីទី១៖ យកកាំបិតឈូសតាមកន្លែងដែលវាស៊ី សំអាតវាអោយស្អាតរួចហើយយកកំ
បោសរ ឬថ្នាំលាបផ្ទះយកបែបកៅស៊ូលាបកន្លែងនោះ។
* វិធីទី២៖ រកទិញថ្នាំបាញ់សំរាប់កំចាត់ស្រមោចកណ្តៀ អង្ក្រង សង្កេតដបថ្នាំពណ៍លឿងមានចំពួយដែកសំរាប់តរបាញ់ចូលតាមរន្ធ រួចប្រើថ្នាំបាញ់ចូលតាមស្នាមដែលវាស៊ី ២-៣ ដងវានឹងងាប់អស់។ 
* វិធីខាងលើនេះខ្ញុំបានដកស្រង់ពីលោក Bunnath Moeung ដែលបានអនុវត្តដោយខ្លួនឯងហើយបានជួយសង្រ្គោះដើមស្វាយជាច្រើនដើម ហើយថ្នាំបាញ់មូសក៏ងាយរកទិញនៅតាមទីផ្សារ ៕







ដោយ ៖ គន្ធា


Tags: Knowledge