CamNews

ទូរស័ព្ទ 

លេចចេញលិខិតអញ្ជើញ បង្ហើបឲ្យដឹងពីថ្ងៃបង្ហាញខ្លួន Galaxy S8

រូបភាពលិខិតអញ្ជើញមួយសន្លឹក ដែលទើបតែចចាមអារ៉ាមថ្មីៗនេះ បានឲ្យដឹងថា​ Galaxy S8 នឹងត្រូវ​បានក្រុមហ៊ុន បង្ហាញណែនាំនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយនឹង feature ស្គែនប្រស្រីភ្នែក ដូចទៅ​នឹង Galaxy Note 7 ដែរ។

Samsung កំពុងស្ថិតក្នុងអំឡុងពេលមួយ មានការលំបាកពាក់ព័ន្ធនឹង Galaxy Note 7 ហើយថ្មីៗនេះ សារព័ត៌មាន The Verge បានពាំនាំប្រភពផ្ទៃក្នុងមួយ ដោយចុះផ្សាយឲ្យដឹងថា Samsung នឹងផ្អាក​ផលិតឧបករណ៍នេះ ជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ ព័ត៌មានចចាមអារ៉ាមជាច្រើនស្តីពី Galaxy S8 បាន និងកំពុងបន្តលេចចេញមកជាច្រើន នៅលើអ៊ីនធឺណេត។ នៅថ្ងៃនេះ (ថ្ងៃទី១០ ខែតុលា) រូបភាពមួយសន្លឹក ត្រូវបានគេឲ្យដឹងថា ជាលិខិត​អញ្ជើញចូលរួមព្រឹត្តិការណ៍ Unpacked 2017 របស់ Samsung បានលេចចេញនៅលើអ៊ីនធឺណេត។ 

បើសិនជានេះគឺជា លិខិតអញ្ជើញពិតប្រាកដមែននោះ Galaxy S8 នឹងបង្ហាញណែនាំខ្លួន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ តាមរយះរូបភាពនេះ គេក៏បានបង្ហើបឲ្យដឹងថា  Galaxy S8 នឹងមាន​បំពាក់នូវ Sensor ស្គែនប្រស្រីភ្នែក ដូចទៅនឹង Galaxy Note 7។

ជាធម្មតា Samsung នឹងបង្ហាញណែនាំស្មាតហ្វូនត្រកូល S នៅក្នុងកម្មវិធីផ្ទាល់ខ្លួនមួយ ក្នុងព្រឹត្តិការណ៍​​World Mobile Congress (WMC) នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ជារៀងរាល់ឆ្នាំ។ ប្រហែល​ជាលើកនេះ ក៏មិនមានអ្វីខុសប្លែកពីរាល់ដងដែរ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមថា ស្មាតហ្វូន​ត្រកូល S ជំនាន់ក្រោយរបស់ Samsung នឹងត្រូវបង្ហាញខ្លួន ឆាប់ជាងកាលវិភាគរាល់ឆ្នាំនោះ៕

- iPhone 7 Plus Jet Black ឆ្កូតស្នាមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការប្រើប្រាស់ធម្មតា ២សប្តាហ៍
- បន្ទាប់ពី AT&T ប្រព័ន្ធទូរស័ព្ទចល័តអាមេរិចមួយទៀត ប្រកាសឈប់លក់ Note 7 និងថែមឲ្យ 25USD បើអតិថិជនប្តូយកលុយវិញ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, Zing


Tags: Samsung Galaxy S8 4K screen Smartphone Hightech