CamNews

ផលិតផលថ្មី 

Windows 8 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 26/10/2012

ក្រោយពីការរង់ចាំ និងស្ទាបស្ទង់ដ៏យូរ ទីបំផុតពួកយើងក៏សំរេចបានថ្ងៃនៃការចេញលក់
ជាផ្លូវការ
របស់ប្រព័ន្ធប្រតិបត្តិការ Windows 8 ហើយគឺនៅថ្ងៃទី 26/10/2012។

ព័ត៌មាននេះគឺបានមកពី Steven Sinofsky ប្រធានផ្នែក Windows និង Windows Live របស់ Microsoft
ដែលបាននិយាយនៅថ្ងៃប្រជុំជំនួញប្រចាំឆ្នាំ។ ថ្ងៃដាក់បញ្ចេញលក់ 26/10 នឹងអនុវត្តទាំងទៅលើការ
Upgrade និង Set up ប្រព័ន្ធប្រតិបត្តិការនៅក្នុងកុំព្យូទ័រថ្មី។

Windows 8 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 26/10/2012

ជាក់ស្តែង ក្រុមហ៊ុន Software របស់អាមេរិចនៅមិនទាន់បង្ហាញថានឹងមាន Version Windows 8
ចំនួនប៉ុន្មានដែលនឹងត្រូវបញ្ចេញលក់នោះទេ ហើយ Microsoft នឹងមិនធ្វើការលក់រាយដូចព័ត៌មាន
ចចាមអារ៉ាមមុននេះរឺក៏អត់។ តំលៃលក់ និង​Upgrade របស់ Windows 8 ត្រូវបាន Microsoft បញ្ចុះ
តំលៃគួរឲ្យកត់សំគាល់។ អ្នកប្រើប្រាស់ត្រូវចំណាយប្រាក់ចំនួន 40 USD ប្រសិនបើចង់ Upgrade
ពី Windows XP, Vista, 7 ហើយបើសិនជាទិញម៉ាស៊ីនកុំព្យូទ័រថ្មី គឺត្រូវចំណាយតែ 15 USD ប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: Windows 8 Microsoft hightech