CamNews

ទូរស័ព្ទ 

តំលៃ iPhone ស៊េរីថ្មី នឹងមានតំលៃ តែពាក់កណ្តាល iPhone 5

ក្រុមអ្នកវិភាគរបស់ Credit Suisse បានឲ្យដឹងថា ការស្រាវជ្រាវកាលពីពេលថ្មីៗនេះរបស់ Value
Walk, iPhone តំលៃថោក នឹងមានតំលៃជាមធ្យមប្រហែល 329USD ប៉ុណ្ណោះ។ ក្នុងនោះiPhone 5
បច្ចុប្បន្ន មានតំលៃចាប់ផ្តើម 649USD។ កត្តានេះបានធ្វើឲ្យបណ្តាអ្នកវិនិយោគទុន មានការព្រួយបា-
រម្ភពីផលចំណេញ ប៉ុន្តែការដែលបញ្ចេញលក់នូវ iPhone តំលៃថោកនឹងជួយឲ្យ Apple រកបានទី
ផ្សារភាគហ៊ុន ក៏ដូចជាបង្កើនកំលាំង ក្នុងការប្រកួតប្រជែងជាមួយគូប្រជែងរបស់ខ្លួន Samsung
និងបណ្តាក្រុមហ៊ុនផលិតឧបករណ៍ Android ផ្សេងទៀត។

ក្នុងនោះ Version អាប់ហ្គ្រេដរបស់ iPhone 5 បច្ចុប្បន្ន នឹងមានឈ្មោះថា “iPhone 5S” ហើយវាគឺជា
Version ដែលមានការអាប់ហ្រ្គដបន្តិចបន្តួច ប្រៀបជាមួយនឹង iPhone 5។ គំរូស្មាតហ្វូន iPhone 5S
នេះ មានការរចនាម៉ូតដូចនឹង iPhone 5 ដែរ តែវានឹងមានការអាប់ហ្រ្គេដទៅលើល្បឿននៃ CPU
និងគុណភាពនៃ កាមេរ៉ា។

សំរាប់ពេលវេលានៃការបង្ហាញខ្លួន មុននេះ iPhone 5 បានបង្ហាញខ្លួននៅលើទីផ្សារនៅខែកញ្ញា
ឆ្នាំ 2012។ ដូច្នេះ Apple អាចនឹងបន្តរក្សាពេលវេលានេះ ក្នុងការបង្ហាញខ្លួនផលិតផលថ្មីៗរបស់
ក្រុមហ៊ុន។ ប៉ុន្តែមានសារព័ត៌មានមួយចំនួនបានឲ្យដឹងថា iPhone ស៊េរីថ្មីនឹងធ្លាក់ដល់ដៃអ្នកប្រើ
ប្រាស់ នៅខែមិថុនា រឺ ខែកក្កដា ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: the new iPhone apple smartphone hightech