CamNews

ទូរស័ព្ទ 

Xiaomi លក់បញ្ចុះតម្លៃនូវទូរសព្ទ Redmi K30 Pro យ៉ាងកក្រើកនៅចិន

ឥឡូវនេះក្រុមហ៊ុន Xiaomi ដាក់លក់នូវទូរសព្ទម៉ូដែល  Redmi K30 Pro ដែលមានអង្គចងចាំ 12GB និងអង្គផ្ទុកទិន្ន័យរហូតដល់ 128GB ។ ទូរសព្ទម៉ូដែលថ្មីនេះ​​ មានដាក់លក់ នៅហាងរបស់ Xiaomi និងគេហទំព័រលក់អនឡាញ JD.com ក្នុងតម្លៃប្រូម៉ូសិន CNY 2,999 ដែលចុះពីតម្លៃដើម CNY 3,699 ។



នៅពេល ដែលចប់ប្រូម៉ូសិន ទូរសព្ទម៉ូដែល 12/128GB  Redmi K30 Pro នឹងមានតម្លៃស្មើនឹងម៉ូដែល 8/256GB ដែរ។  



ក្រុមហ៊ុន Xiaomi និយាយថា ខ្លួនមានបំណងអភិវឌ្ឍទូរសព្ទម៉ូដែលនេះ អោយមានសមត្ថភាពធ្វើការបានកាន់តែច្រើនមុខ និងលែងហ្គេមឥតទាក់ តាមរយៈការបន្ថែម RAM អោយធំជាងមុន។ តែទោះជាយ៉ាងណា ទូរសព្ទម៉ូដែលនេះ ពុំមានអ្វីផ្លាស់ប្ដូរច្រើននោះទេ ។ វាមានអេក្រង់ 1080P Super AMOLED  រហូតដល់ 6.67 អ៊ីញ បំពាក់ដោយបន្ទះឈីប Snapdragon 865 និងថ្ម 4,700mAh ដែលមានថាមពលសាកថ្ម 30W ។ ទូរសព្ទម៉ូដែលនេះ បំពាក់ម៉េរ៉ាមុខ 20MP និងកាម៉េរ៉ាក្រោយ 64MP ដែលមានសមត្ថភាពថតរូបបានច្បាស់ល្អ៕




 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA