CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ចង់ហាមការដាក់លក់ HTC One នៅអាមេរិច

ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានចោទប្រកាន់ HTC One បានរំលោភប័ណ្ណប៉ាតង់របស់ខ្លួនចំនួន
៦ ទៅខាងគណកម្មការអន្ដរជាតិពាណិជ្ជកម្ម (អាមេរិច) ទន្ទឹមនឹងការស្នើសុំទីភ្នាក់ងារគ្រប់គ្រង
នេះ ចេញបញ្ជាហាមការដាក់លក់ HTC One នៅអាមេរិចទៀតផង។

បណ្តាប័ណ្ណប៉ាតង់ដែលត្រូវបាន Nokia ប្រើប្រាស់ក្នុងការប្តឹងលើកនេះ គឺពាក់ព័ន្ធនឹង របៀបក្នុង
ការរៀបចំឧបករណ៍គ្រឿងផ្សំ ក្នុងសំបក (មិនអាចដោះបាន) វិធីសាស្រ្តដំណើរការសញ្ញាណ ការ
រំខានចំពោះការសន្ទនា ឬទិន្នន័យ រួមជាមួយ Function Encode, Decode Video
VP8 របស់ប្រព័ន្ធ
ប្រតិបត្តិការ Android ប្រើនៅលើ HTC One។

HTC និង Nokia ធ្លាប់បាន​ប៉ះគ្នាច្រើនដងមកហើយ នៅតុលាការ ប្រទេសជាច្រើនផ្សេងៗគ្នា។
កាលពីខែមុន Nokia បានប្តឹង HTC One ប្រើប្រាស់ខុសច្បាស់ពីការរចនាម៉ូត microphone Copyright
របស់ Lumia 720 និងបានស្នើសុំ គូប្រជែងត្រូវធ្វើការប្រមូលផលិតផលមកវិញ។ ជាក់ស្តែង
ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ បានស្រាយបញ្ជាក់ថា នេះគឺជាកំហុសខាង ក្រុមហ៊ុនផ្គត់ផ្គង់ ST
Microelectronics មិនមែនកំហុសខ្លួនឡើយ ហើយក៏ត្រូវបានតុលាការអនុម័ត អនុញ្ញាតឲ្យបន្ត
ការរចនាម៉ូត Copyright របស់ Nokia៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: nokia htc one smartphone hightech